យល់ស្របការផ្ទេរមុខងារ រវាងបរិស្ថាន និងកសិកម្ម, បញ្ជាមន្ត្រីមូលដ្ឋានបន្តបង្ក្រាបបទល្មើសព្រៃឈើ

នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុងពិធីសម្ពោធ «អគារមរតកតេជោ» និងពិធីបើកសន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ នៃក្រសួងបរិស្ថាន, សម្តេច តេជោ ហ៊ុន សែន បានកោតសរសើរឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន ថាជារដ្ឋមន្រ្តីទី ១ ដែលបានសុំឲ្យមាន​ការ​ផ្ទេរមុខងារ និងធ្វើប្រតិភូកម្មការងារ។ លោករដ្ឋមន្ត្រី បានស្នើអោយរាជរដ្ឋាភិបាលប្រគល់ និងផ្ទេររាល់​គម្រោង​អភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយ​ក្រ​សួង​បរិស្ថានសុំយកតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុក ពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ។ សម្តេចតេជោបង្ហាញក្តីសង្ឃឹមថា រដ្ឋមន្រ្តីផ្សេងទៀត នឹងបញ្ឈប់ការអោបក្រសោប ដណ្តើមការងារ និង​អំ​ណាច ដែលជាញឹកញយ ពេលមានបញ្ហា តែងមកសុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ដូចដែលអតីតរដ្ឋ​មន្រ្តី​បរិស្ថាន ធ្លាប់បានធ្វើ​ពីមុនមក។ ទាក់ទងនឹងបញ្ហាព្រៃឈើ សម្តេចតេជោ បានបន្តថា មិនឯកភាពនឹង​ការ​កាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែ ការ​កាប់ព្រៃឈើល្អិតល្អោច ដើម្បីយកដីមកធ្វើកសិកម្ម ឬដាំដំណាំឧស្សា​ហ​កម្ម ដូចជា កៅស៊ូ…

សម្តេចតេជោ៖ “ផ្ទៃដី ១៦០០ គីឡូម៉ែត្រក្រឡា សង្ស័យថានៅមានមីន”

ក្នុងសារអបអរទិវាជាតិយល់ដឹងពីមីន លើកទី ១៧ នៅថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអ្នកដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។ សម្តេចបានបន្ថែមថា ក្រៅពីបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិតប្រជាពលរដ្ឋ គ្រាប់មីន និងសំណល់ជាតិផ្ទុះទាំងនោះ ក៏ជាឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ “រាជរដ្ឋាភិបាលបានចាត់ទុកសកម្មភាពមីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨ និងបាន​បញ្ចូលទៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន ដែលគិតមកដល់ឆ្នាំ ២០១៦ សកម្មភាពបោស សម្អាតមីន មានរយៈពេល ២៤ ឆ្នាំមកហើយ” សម្តេចតេជោបានបញ្ជាក់។ ដោយបន្តថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១៦០០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសម្អាត សម្តេចលើកហេតុផលថា ត្រឹមតែការដោះមីនមួយមុខមិនអាចផ្តល់សុវត្ថិភាពគ្រប់គ្រាន់​ដល់ប្រជាពលរដ្ឋបានឡើយ តែការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការអប់រំផ្ទាល់តាមផ្ទះ សហគមន៍ ចលនាកីឡា ការផ្សព្វផ្សាយទូលាយតាមវិទ្យុ និងទូរទស្សន៍ ខិត្តប័ណ្ណ និងការបញ្ចូលការអប់រំពីមីនទៅក្នុងកម្មវិធីសិក្សា ទើបជាការងារគួបផ្សំដ៏សំខាន់ ដែលត្រូវធ្វើ។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ…

សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរអាមេរិក ជិត ៦០០ នាក់ ថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ល្អមិនធ្លាប់មាន“

រសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ កម្ពុជា, មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ សម្តេ​ចតេ​ជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាង ៦០០ នាក់ ដែលរស់នៅ និង​បានអញ្ជើញមក​ពីរដ្ឋនានា នៃសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency។ សម្តេចបានជំរាបជូនប្រជាពលរដ្ឋរួមជាតិថា ការរួបរួមសាមគ្គីគ្នា គោរព និងស្រឡាញ់រាប់អាន​គ្នារបស់បង​ប្អូន​ខ្មែរនៅទូទាំង​ពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ មានសារៈសំខាន់ណាស់ ក្នុងការធ្វើ​អោយខ្មែរគង់វង្ស រីកចម្រើន ដែលផ្ទុយពីការបង្កជម្លោះ បែកបាក់គ្នា នាំមកនូវការបាត់បង់ទឹកដី និងបរ​ទេស​ជេរដៀលត្មេះ។ សម្តេចបានរំលឹកថា ពេលធ្វើដំណើរចេញពីចំ​ណតអាកាស​យាន​ដ្ឋានអន្តរជាតិទី​ក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, សម្តេចមិនបាន​ឃើញ​មានបាតុករបិទផ្លូវ…