សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរអាមេរិក ជិត ៦០០ នាក់ ថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ល្អមិនធ្លាប់មាន“

រសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ កម្ពុជា, មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ សម្តេ​ចតេ​ជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាង ៦០០ នាក់ ដែលរស់នៅ និង​បានអញ្ជើញមក​ពីរដ្ឋនានា នៃសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency។ សម្តេចបានជំរាបជូនប្រជាពលរដ្ឋរួមជាតិថា ការរួបរួមសាមគ្គីគ្នា គោរព និងស្រឡាញ់រាប់អាន​គ្នារបស់បង​ប្អូន​ខ្មែរនៅទូទាំង​ពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ មានសារៈសំខាន់ណាស់ ក្នុងការធ្វើ​អោយខ្មែរគង់វង្ស រីកចម្រើន ដែលផ្ទុយពីការបង្កជម្លោះ បែកបាក់គ្នា នាំមកនូវការបាត់បង់ទឹកដី និងបរ​ទេស​ជេរដៀលត្មេះ។ សម្តេចបានរំលឹកថា ពេលធ្វើដំណើរចេញពីចំ​ណតអាកាស​យាន​ដ្ឋានអន្តរជាតិទី​ក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, សម្តេចមិនបាន​ឃើញ​មានបាតុករបិទផ្លូវ…