Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

បទអន្តរាគមន៍ក្នុងវេទិកាពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងវិនិយោគិនពិភពលោក, នៅទីក្រុងគូឡាឡាំពួរ

ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ខ្ញុំគិតថា វេទិការបស់យើងនេះ ពិតជាផ្តល់ឱកាសដ៏កម្រ ឲ្យអាស៊ានពិភាក្សាលើគម្រោង វិនិយោគលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការផ្សេងៗទៀត ជាមួយអ្នកវិនិយោគធំៗមកពីជុំវិញពិភពលោក។ ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ កាលពីខែសីហា ឆ្នាំ ២០១៥ នូវ « គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥–២០២៥» ដែលជា យុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ។ នៅក្នុងកញ្ចប់ នៃវិធានការគោលនយោបាយសំដៅជំរុញអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជានេះ យើងបានផ្តល់អាទិភាពខ្ពស់លើ   ​ «វិធានការគោលសំខាន់ៗចំនួន ៤ » រួមមាន៖ ទី ១ ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ និងការ​លើកកម្ពស់ភាពទុកចិត្ត ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ទី ២ ការរៀបចំ និងការអនុវត្តផែនការមេសម្រាប់ការ​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកពហុមធ្យោបាយ ទី ៣ ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រង​ទីផ្សារ​ពលកម្ម និងការបណ្តុះបណ្តាលជំនាញ…

សង្កថាក្នុងពិធីស្វាគមន៍ លោកស្រី កែ ឡេង ម្ចាស់មេដាយមាស ក្នុងការប្រកួតជើងឯកប៉េតង់នារីពិភពលោក លើកទី ១៥ នៅព្រះរាជាណាចក្រថៃ

កីឡាការនី ឯកទគ្គកម្ម ឆ្នាំ ២០១៣ និង ២០១៥ … រដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងតែអបអរចំពោះកីឡាករ/ការនី ដែលបានរក្សានូវឯកទគ្គកម្មរបស់ខ្លួន​ប្រ​កប​​ដោយ​ជោគជ័យ … កម្រិតពិភពលោកពីរដងជាប់គ្នា គឺនៅឆ្នាំ ២០១៣ (ម្តង) និងឆ្នាំ ២០១៥ នេះ(ម្តង​ទៀត)។

ការបកស្រាយបំភ្លឺ ករណីឆ្លើយតបចំពោះការវាយប្រហារបំផ្លាញវប្បធម៌សន្ទនា ដោយមេបក្សប្រឆាំង

ថ្ងៃ ១២ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្រាយបំភ្លឺ ករណីតបចំពោះ​ការ​វាយប្រ​ហារ​បំផ្លាញវប្បធម៌សន្ទនា ដោយមេបក្សប្រ​ឆាំង។ ព្រឹត្តិប័ត្រ កម្ពុជាទស្សនថ្មី សូមដកស្រង់ និងចុះផ្សាយ​ដូចតទៅ៖ សូមក្រាបថ្វាយបង្គំព្រះករុណា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រ​ឡាញ់!