ថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពទាំងការរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន»

FN ៖ នៅថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានទាំងសមត្ថភាពក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងអភិវឌ្ឍន៍ឲ្យរីកចម្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ ជាគណបក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដូចដែលឃើញនាពេលបច្ចុប្បន្ន ខុសពីបណ្តាដទៃដែលពូកែតែសន្យាខ្យល់ និងពូកែតែថាប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគនបក្សប្រជាជនកម្ពុជា»៕

ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានតែគណបក្សពីរប៉ុណ្ណោះ ធ្វើសកម្មភាពទ្រង់ទ្រាយធំ

FN ៖ ពេលកំណត់នៃការធ្វើយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានឈានមកដល់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពទ្រង់ទ្រាយធំ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ មុននឹងបែងចែកកម្លាំងទៅបណ្តាសង្កាត់នានា ដែលចូលរួមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅវិថី ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សប្រជាជនកម្ពុជា មិនធ្វើទ្រង់ទ្រាយធំនោះទេ។ ការមិនធ្វើទ្រង់ទ្រាយធំនេះ គឺគោរពទៅច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំណត់ឲ្យការដង្ហែក្បួនឃោសនា ធ្វើឡើងត្រឹមឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែង។ លោក…

លោក គឹម សន្ដិភាព៖ ការអនុវត្តផ្ទុយពីច្បាប់​ស្តីពីការបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែម បើជាបទល្មើសព្រហ្មទណ្ឌ

FN ៖ ស្របពេលដែលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានប្រកាស ក៏ដូចជាព្រមានដល់គណបក្សនយោបាយទាំងអស់ ប្រសិនបើ​អនុវត្តផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោត នឹងទទួលទោសតាមច្បាប់ ហើយប្រសិនបើជាបទល្មើសនោះជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌផងដែរ។ លោក គឹម សន្ដិភាព បានប្រកាសយ៉ាងដូច្នេះថា៖ «អំពើណាមួយដែលបានអនុវត្តផ្ទុយពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នោះទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះនឹងត្រូវអនុវត្ត ហើយអំពើនោះក៏នឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនបើអំពើនោះ ជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌផងដែរ!»។​ នេះបើតាមលោក គឹម សន្ដិភាព ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧…