សម្តេចតេជោ ហ៊ុន សែន៖ ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀមរាបឡើយ

FN​ ៖ ឆ្លើយតបជាមួយសារព័ត៌មានមួយចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀនទូទាំងខេត្តសៀបរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ, សម្តេចតេជោបានចេញបញ្ជាក់ឲ្យច្បាស់ថា «ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀបរាបឡើយ»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមតាមរយៈការ Comments នៅលើ Facebook នារីម្នាក់ដែលបានស៊ែរព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធការបិទសាលារៀនយ៉ាងដូច្នេះថា «សូមបញ្ជាក់ឡើងវិញឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូរទាំងខេត្តសៀមរាបនោះឡើយ។ គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹមថាមាតាបិតា អាណាព្យបាលខិតខំឲ្យកូនចៅ ខិតខំរៀននៅផ្ទះក្នុងរយៈពេលនេះការបិទសាលាបណ្តោះអាសន្ននេះ»។ សូមជម្រាបថា ក្រោយទទួលបានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៧ ខែមីនានេះ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។ ក្រសួងបញ្ជាក់ថា…

ក្រសួងអប់រំចេញប្រកាសព័ត៌មានផ្លូវការអំពីការ «សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន» នៅតាមគ្រឹះស្ថានអប់រំទាំងអស់ក្នុងក្រុងសៀមរាប

FN​ ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។ ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ។ សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។ ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា…

ក្រសួងការងារជូនដំណឹង អំពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ នៅក្រុងសៀមរាប

FN ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ត្រូវបិទផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងថ្មី។ វិធានការនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹ Covid-19 បន្ទាប់ពីបានរកឃើញមេរោគនេះលើបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីសៀមរាម ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។