កម្ពុជារកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណី ដែលជាករណីនាំចូល

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជនបរទេស៣នាក់ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ បំលែងថ្មីនេះ រួមមាន៖ ១៖ បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មា អាសយដ្ឋានស្នាក់នៅរាជធាឌីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា…

ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២១ ក្នុងនោះភ្ញៀវជាតិកើនឡើង៦%

FN ៖ រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន (១២-១៤ កុម្ភៈ) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ៩០ ម៉ឺននាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិបានកើនឡើងប្រមាណ ៦% បើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោករដ្ឋមន្ត្រីបានថ្លែងថា «ភ្ញៀវសរុបមានចំនួន ៨៩២,៦៣៨ នាក់ ថយចុះ ២.២៣% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះភ្ញៀវជាតិមមានចំនួន ៨៨០,៥៥៣ នាក់ កើនឡើង ៦.០៥% និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១២,០៨៥ នាក់ ថយចុះ ៨៥.៤០%»។ ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖ * ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥,០៧៥ នាក់ * ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨,៥២១…