សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាជនប្រុងប្រៀបផ្លាស់ទីលំនៅទៅ តំបន់ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប

ថ្ងៃនេះខ្ញុំរីករាយដែលបានមកជួបជាមួយបងប្អូននៅតំបន់ពាក់ស្នែង ហើយក៏ជាលើកដំបូងដែរ។ មុននេះខ្ញុំធ្លាប់តែលឺឈ្មោះ ពាក់ស្នែង។ តំបន់ពាក់ស្នែងគឺជាតំបន់ដ៏ស្រួចស្រាលមួយកាលពីសម័យសង្គ្រាម។ រហូតមកដល់ក្នុងឆ្នាំ ១៩៩០ ប៉ុន្មានទេ? ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តហើយ មានជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ពីតំបន់ពាក់ស្នែងនេះយកទៅសម្លាប់នៅអន្លង់វែងឯណោះ នៅពេលដែលយើងមិនទាន់បានបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨។ ឥឡូវនេះ តំបន់ពាក់ស្នែងក្លាយទៅជាតំបន់អភិវឌ្ឍថ្មីមួយ ដែលរៀបចំសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់មានការហាមឃាត់ (ដែលមានការ)ពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម័្ពន្ធអង្គរ។ អម្បាញ់មិញឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិសពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាក្នុងរមណីយដ្ឋានអង្គរ (បានជំរាបជូនហើយ និង)ដែលយើងទាំងអស់គ្នាបានដឹងហើយ។ ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋនៅទីនេះបានស្តាប់សារដែលខ្ញុំបានជួបប្រជាពលរដ្ឋនៅឯតំបន់ រុនតាឯក ចំនួន  ៣ ដងរួចហើយ។ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមតម្រង់ទិស និងក្រុមការងារទាំងអស់ដែលបានខិតខំធ្វើឱ្យតំបន់ពាក់ស្នែងនេះ រៀបចំបានឆាប់រហ័សសម្រាប់ទទួលយកប្រជាពលរដ្ឋ ដែល(យើង)មិនអាចទទួលបានតទៅទៀតនៅឯ រុនតាឯក។ កម្លាំងវិស្វកម្មនិងកម្លាំងនានាបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីបើកផ្លូវចូលមកតំបន់(ពាក់ស្នែង)នេះ និងរៀបចំដាក់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា(អ្វីដែលយើងបាននិងកំពុងធ្វើនៅ)តំបន់ រុនតាឯក ផងដែរ។ មុនចូលដល់បញ្ហាហ្នឹង អនុញ្ញាតឱ្យខ្ញុំបានជម្រាបថា នៅក្នុងការដាក់ជូនសម្រាប់បងប្អូនទាំងអស់នៅទីនេះគឺមាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ សុំកុំខ្លាចចិត្តអី។​​ ពេលដែលខ្ញុំនិយាយ (ក៏សូមបងប្អូន)ពិសារទៅចុះ ព្រោះតាការគិតគូរបស់ខ្ញុំ រឿងនេះបានចាប់ផ្តើមមក រុនតាឯក លើកទី ២​។ ពេលនោះខ្ញុំគិតថា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន ០២ ដោយប្រសិទ្ធនាមថា (១) ស្ពានអាកាសព្រះមុន្នីវង្ស និង (២) ស្ពានអាកាសសម្តេចចៅហ្វាវាំង គង់ សំអុល

(១) ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល, ផ្លូវថ្នល់មិនទាន់សមស្របនឹងមធ្យោបាយធ្វើដំណើរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ឥឡូវនេះ ធាតុអាកាសកំពុងតែប្រែប្រួល … ភ្លៀងឬអត់? ប្រហែលជាចាញ់សម្រស់អ្នកនៅទីនេះ។ ក្នុងហ្នឹងក៏មាន idol ៤ នាក់ ដែលទើបនឹងជាប់ (Cambodian Idol) កាលពីថ្ងៃអាទិត្យ។ មកច្រើននៅទីនេះដែរ។ សូមស្វាគមន៍ផងដែរ idol ទាំង ៤ នាក់។ ថ្ងៃនេះ យើងបើកការដ្ឋាន ដើម្បីសាងសង់នូវស្ពានអាកាស (ចំនួន) ២ បន្ថែមទៀត ដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ដោយសារតែស្ពាននេះមានឈ្មោះវែងពេក ខ្ញុំចង់ស្នើថា ស្ពានទី(១) ដែលយើងសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា “ស្ពានអាកាសព្រះមុនី្នវង្ស” ដើម្បីកុំឱ្យពិ​បាកហៅពេក​ ព្រោះជាប់គ្នាច្រើនណាស់ មានផ្លូវសម្ដេចហ៊ុនសែនផង ផ្លូវកងយុទ្ធពលខេមរភូមិន្ទផង។ អញ្ចឹងទេយើងហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” អាហ្នឹងស្ពានទី(១)។ ស្ពានទី(២) ដោយសារតែវាជាប់ផ្លូវសហព័ន្ធរុស្ស៊ីផង…

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់កាអភិវឌ្ឍបកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”

ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ជាបឋម ខ្ញុំសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសហការជាមួយវេទិកាទឹក អាស៊ី-ប៉ាស៊ីហ្វិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ក្នុងឱកាសខួបទី ៦ ឆ្នាំ នៃគ្រោះមហន្តរាយញ្ជួយដី នៅខេត្ត គូម៉ាម៉ូតូ (Kumamoto) ដែលបានឆក់យកអាយុជីវិតប្រជាជនច្រើននាក់ ព្រមទាំងបង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសដល់បសាទគូម៉ាម៉ូតូ ដែលជាដួងព្រលឹងរបស់ប្រជាជនជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយប្រជាជន និងក្រុម គរួសារជនរងគ្រោះក្នុងខេត្តនេះផងដែរ។ ក្នុងអំឡុងជាង ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និងគាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ ជាការពិតទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ…