សារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូន ជនរួមជាតិ ជាទីគោរពស្រឡាញ់! (១) អ្នកលេងហ្វេសប៊ុក ត្រូវបញ្ឈប់ការបង្ហោះខ្លឹមសារក្លែងក្លាយ បើមិនចង់មានបញ្ហាផ្លូវច្បាប់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ លើករណីមួយចំនួន ទាក់ទិនជាមួយនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ជាដំបូង ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់ថា ដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនៅទីនេះ វាខុសពីការបង្ហោះហ្វេសប៊ុកក្លែងក្លាយ ដែលយករូបខ្ញុំព្រះករុណាខ្ញុំ ដាក់ឈ្មោះ អរគុណសន្តិភាព ដែលផ្សព្វផ្សាយថា ខ្ញុំព្រះករុណាខ្ញុំគ្រេចឆ្អឹងស្មា ហើយត្រូវព្យា​បាលនៅឯសិង្ហបុរី ដែលនោះគឺជាអត្ថបទដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះកាលពីឆ្នាំ២០១៩។ សូមអំពាវនាវអ្នកលេងហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាខាងផ្លូវច្បាប់។ អ្នកមិនអាចយកខ្ញុំទៅធ្វើជា profile Facebook ឬ TikTok ​ឬអ្វីមួយបានទេ ..។ ខ្ញុំមានគណនីសុទ្ធៗ តែមួយគត់(លើបណ្តាញសង្គមដូចជា) Facebook, TikTok, ​Instagram, X, YouTube។ ខ្ញុំមិនមាន២ឬ៣ទេ។ ដូច្នេះ ត្រូវតែស្រាវជ្រាវបង្ក្រាបរឿងនេះឱ្យបាន។ (សកម្មភាពបែបនេះមាន)ច្រើនឆ្នាំហើយ និយាយគ្នាស្ដាប់មិនបាន។ កុំប្រើប្រាស់ជាសំណេររបស់ ហ៊ុន សែន ទៅបោកប្រាស់ប្រជាជនដើម្បីយកពិន្ទុ។ (២) អ្នកញុះញង់និងបំភ្លៃថាមេដឹកនាំកម្ពុជាកាត់ដី ៤ខេត្តឱ្យវៀតណាម ត្រូវប្រឈមមុខជាមួយច្បាប់ ថ្ងៃនេះ…