សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល CLMV លើកទី ៨ ក្រោមប្រធានបទ៖ «ចាប់យកឱកាសកសាងអនាគត, កាលានុវត្តភាព និងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ CLMV ដើម្បីសមាហរណកម្ម តំបន់ និងការប្រកួតប្រជែងផ្នែកខាងសេដ្ឋកិច្ចខ្លាំងជាងមុន»

– ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិក CLMV – ឯកឧត្តមអគ្គលេខាធិការអាស៊ាន -លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី  និងប៉ាស៊ីហ្វិក (ESCAP) ជាថ្មីម្តងទៀត ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានបន្តចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV លើកទី ៨   នាពេលនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ គូសបញ្ជាក់ជាថ្មី អំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការកសាងសហគមន៏សេដ្ឋកិច្ចអាស៊ាន និងវាយតម្លៃខ្ពស់ លើវិភាគទាននៃកិច្ចសហប្រតិបត្តិការរបស់យើង ចំពោះការកាត់បន្ថយគម្លាតអភិវឌ្ឍន៏ក្នុងតំបន់ និងការលើក កម្ពស់សុខុមាលភាព និងគុណភាពនៃការរស់នៅរបស់ប្រជាជនយើង។ ជាការពិត យើងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងការកសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាពជាប្រពៃណី និងការពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព តាមរយៈការអនុវត្តរបៀបវារៈ នៃការសម្របសម្រួល គោលនយោបាយកាន់តែជិតស្និទ្ធ និងការធ្វើសកម្មភាពរួមគ្នា ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាក៏ដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមចំពោះមុខជាច្រើនផងដែរ មានជា-  អាទិ៍ កង្វះធនធាន និងសមត្ថភាព​ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ផលវិបាកនៃការប្រែប្រួលអាកាសធាតុ និង ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ក្នុងស្ថានភាពបែបនេះ…

ការដកស្រង់ប្រសាសន៍ក្នុងសង្កថា នៃពិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ក្រុមហ៊ុនចិន Rui Feng Cambodia International Co., Ltd

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ! លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!   ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះ​សង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ…

ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា

ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស … ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបាន​ទទួល​​ខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់​ក្នុងដំណាក់កាល​សង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។