ការដកស្រង់ប្រសាសន៍ក្នុងសង្កថា នៃពិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ក្រុមហ៊ុនចិន Rui Feng Cambodia International Co., Ltd

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ! លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!   ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះ​សង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ…