សារហ្វេសប៊ុក របស់ សម្តេចតេជោ អំពី ខួបទី ៣៧ ឆ្នាំ នៃការបានជុំរុំភរិយា និងកូនឡើងវិញ

ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំ​ដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រ​ពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…

ការដកស្រង់សង្កថា សម្តេចតេជោ ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសារជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ នៅ​ថ្ងៃទី ០៥ ខែ មករា បានមកសម្ពោធ ដើម្បីចាប់ផ្តើមសាងសង់នូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ បានមក​ចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលដ៏ធំមួយ គឺសាកលវិទ្យា​ល័យ ហេង សំរិន ត្បូងឃ្មុំ របស់យើង។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ ប្រគេន ព្រះតេជព្រះគុណ ព្រះសង្ឃ ជូនចំពោះ ឯកឧត្តម លោកជំទាវ ក៏ដូចជា បងប្អូនជនរួមជាតិរួចហើយ ទាក់ទង​នឹង​ចក្ខុវិស័យទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ក្នុងនោះ ចំណុចមួយ ខ្ញុំព្រះករុណាខ្ញុំ បាន​ពិភាក្សាជាមួយ​សម្តេច​ក្រឡាហោម កាលពីពេលមុន នៅត្រង់ថា យើងគួរចាប់ផ្តើមកសាងសាកលវិទ្យាល័យ​មុន ហើយក្នុង​ករណី​ដែលសាកលវិទ្យាល័យនេះ…

“គូព្រេងមិនព្រាត់ – អាពាហ៍ពិពាហ៍ក្នុងកលិយុគ” ចម្លងទាំងស្រុងពី ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ថ្ងៃ ៣, ៤ និង ៥ មករា។

ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥ មករា ១៩៧៦-៥ មករា ២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ