សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចេញហែក្បួនបិទយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា

FN ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងចេញហែក្បួនរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដង្ហែនេះធ្វើឡើងតាមការអំពាវនាវរបស់សមាជិក សមាជិកាបក្ស រួមនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា «បងប្អូនមួយចំនួនបានចូលមកសួរតាម Facebook ថាអត់ឃើញ សម្តេចតេជោ ចេញហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជារីករាយណាស់ នៅពេលដែលបានមើលឃើញការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពថ្លៃថ្នូរ និងប្រកបដោយវិន័យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា បានថែរក្សាការពារសុខសន្តិភាព ដើម្បីកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានឱកាសសិក្សារៀនសូត្រដោយសេរី និងដោយគ្មានការភិតភ័យរត់លូន​ដោយសារសង្គ្រាម…

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីដំណើរការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៦ ឧសភា

FN ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការប្រព្រឹត្តិទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនឹងធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប តែម្ដង។ តាមសេចក្ដីជូនដំណឹងនេះ គ.ជ.ប សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយកព័ត៌មានផងដែរ៕

សម្ដេចតេជោ ស្នើពលរដ្ឋ ឲ្យទុកចិត្តគុណភាព ទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត ខណៈឥណ្ឌា ចង់ឲ្យមានការ ហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា

DAP ៖ ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កំពុងដំណើរការ និងមានការមិនទុកចិត្ត គុណភាពទឹកខ្មៅ ជ្រលក់ដៃ ពីបណ្ដាមគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល មួយចំនួន  សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា ទឹកខ្មៅនេះគឺធ្លាប់បាន ប្រើក្នុងការបោះឆ្នោត នៅឥណ្ឌា ដែលមានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ ពុំដែលមានបញ្ហាអ្វីនោះទេ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្ត លើទឹកខ្មៅជ្រលក់ដៃនេះ ខណៈភាគីខាង ប្រទេសឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងឱកាសអញ្ជើញជួប លោក Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ខា ប្រចាំកម្ពុជា ចប់អាណត្តិ នាវិមានសន្តិភាព នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ថា “ចំពោះទឹកខ្មៅជ្រលក់ដៃ…