៥ខែដើមឆ្នាំនេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា, ភាគច្រើនជាជនជាតិវៀតណាម ៧១២នាក់

FN ៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ថ្លែងយ៉ាងដូច្នេះថា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន ១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេស​ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។​ លោកឧត្តមសេនីយ៍បានបង្ហាញថា ចំនួនដែលត្រូវចាប់ខ្លួននាដើមឆ្នាំ២០១៧នេះ មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ​ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ…

លោក ជា ចាន់តូ៖ ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថយការដួលរលំ ធនាគារត្រូវតែសម្រេចគោលការណ៍ចម្បង២ យ៉ាងឲ្យខានតែបាន

FN ៖ លោក ជា​ ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថ​យហានីភ័យការដួលរំលំ នៃធនាគារ, ធនាគារទាំងអស់ត្រូវតែសម្រេចគោការណ៍ចម្បងសំខាន់ៗ ២យ៉ាងឲ្យបានសម្រេច។ គោល​ការណ៍ទី១ ស្ដីពីអ្នកខ្ចីចុងក្រោយ និងទី២ គោលការណ៍ស្ដីពីភាពគ្រប់គ្រងនៃដើមទុន។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្នុងបើកវគ្គ បណ្តុះបណ្តាលត្រួតពិនិត្យធនាគារដល់មន្ត្រី ចំនួន៤៧រូបមកពីស្នាក់ការកណ្តាល និងគ្រប់សាខារាជធានី-ខេត្ត ក្នុងវគ្គ «បាគង៣» កម្រិតមូលដ្ឋានស្ដីពីការត្រួតពិនិត្យធនាគារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។ លោក ជា ចាន់តូ បានថ្លែងថា គោលការណ៍ និងវិធីសាស្ត្រស្ដីពី ការត្រួតពិនិត្យធនាគារមានការវិវដ្ដប្រែប្រួលឥតឈប់ឈរ ឡើយ ហើយនាថ្ងៃអនាគតទៅមុខទៀត ក៏នៅតែបន្តការវិវដ្ដប្រែប្រួល បន្ថែមទៀតដូចនេះហើយ បានជាមានពាក្យថា ក្របខណ្ឌត្រួតពិនិត្យ (Basel 1 ,Baesl 2)ហើយឥឡូវនេះ គឺគេនិយាយអំពី Basel3វិញ និងមានក្របខណ្ឌមួយចំនួនទៀតផងដែរ ក្នុងការផ្ទៀងផ្ទាត់ និងវិច្ឆ័យសុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជាក៏បានជួយក្របខណ្ឌត្រួតពិនិត្យមួយបន្ថែមទៀត ដែលផ្ដោតទៅលើប្រតិបត្តិការ ឬធនាគារដែលមានហានិភ័យ ហើយក្របខណ្ឌត្រួតពិនិត្យថ្មីនាបច្ចុប្បន្ននេះគឺ ​Forward…

អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយជ្រាលជ្រៅ ចំពោះមរណភាពរបស់កងទ័ពមួកខៀវកម្ពុជាទាំង ៤រូប

FN ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើលិខិតចូលរួមរំលែកមរណៈទុក្ខ និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការស្លាប់បាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាទាំង៤រូប ដោយសារការវាយប្រហារពីក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល។ បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា លិខិតចូលរួមរំលែកមរណៈ​ទុក្ខ​របស់​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើជូនឯកអគ្គរាជទូតតំណាអចិន្ត្រៃយ៍​របស់កម្ពុជាប្រចាំអង្គការ​សហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែង​ការសោកស្តាយខ្លាំងចំពោះមរណភាពវីយុទ្ធជន​របស់កម្ពុជា​ទាំង៤រូប និងបានថ្លែងអំណរគុណចំពោះការលះបង់របស់វីរៈយុទ្ធទាំង ៤រូប ដែលបានចូលរួមក្នុងបេសកកម្ម ដើម្បីបុព្វហេតុសន្តិភាព​នៅប្រទេស​អាហ្រ្វិកកណ្តាល។ សូមបញ្ជាក់ថា សពវីរៈយុទ្ធជនកម្ពុជាទាំង ៤រូប ដែលបានរងការវាយប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល ត្រូវបានដឹកមកដល់​ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ដោយមានការអញ្ជើញទទួលសពដោយផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មន្រ្តីអនុព័ន្ធយោធ ឯកអគ្គរាជទូត រដ្ឋទូត ក្រុមគ្រួសារ និងកងកម្លាំងរួមអាវុធ​ជាច្រើននាក់ផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។…