រដ្ឋមន្រ្តី សាយ សំអាល់៖ កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ទទួលជោគជ័យនៅពេលនេះ គឺអាស្រ័យកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់

FN ៖ «កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជាទទួលបានជោគជ័យ​រហូតមកទល់ពេលនេះគឺអាស្រ័យដោយ មានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់មន្ត្រីទាំងអស់ របស់យើងទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់»។ នេះគឺជាការថ្លែងកោតសរសើររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានចំពោះមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់ ក្នុងឱកាសលោកចូលរួមជា​អធិបតី​ក្នុង​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ​ឆ្នាំ​២០១៧ក្រោម​ប្រធាន​បទ​ «ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​»។ ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ ២២ ឧសភា ២០១៧ ក្រោម​ប្រធាន​បទ «ជីវចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ និង​នាយកដ្ឋាន​ជីវៈចម្រុះនៃ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រម​ទាំង​មាន​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ពិសេស​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប (EU) ហើយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គមស៊ីវិល សិស្ស និស្សិត​ប្រមាណ ​៥០០នាក់​ផង​ដែរ​។ ថ្លែង​​សុន្ទរកថា ​ក្នុង​​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ឆ្នាំ​២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​​ចីរភាព បាន​លើក​ឡើង​ពី​តម្លៃ​ និង​សារៈ​ប្រយោជន៍​នៃ​ធនធាន​ជីវៈចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បាន​ផ្ដល់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​សុខមាលភាព​មនុស្ស​នៅ​លើ​ភព​ផែនដី។…

ឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់មកកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង

FN ៖ ក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ឥណ្ឌាចង់ឲ្យមានជើងបោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ហើយសម្តេចតេជោ ក៏បានយល់ស្របលើគំនិតដ៏ល្អប្រសើរនេះផងដែរ។ បើតាមលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Naveen បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ឥណ្ឌា ទាំងវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌។ ជាពិសេសឥណ្ឌាចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា និងពីឥណ្ឌា មកកាន់កម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ពាក់ព័ន្ធនឹងការពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារហូតរៀងមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា ក្រុមហ៊ុន ANA…

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីដំណើរការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៦ ឧសភា

FN ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការប្រព្រឹត្តិទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនឹងធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប តែម្ដង។ តាមសេចក្ដីជូនដំណឹងនេះ គ.ជ.ប សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយកព័ត៌មានផងដែរ៕