Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សង្កថា និងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការ អន្តរជាតិលើកទី ៣៤

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី បងប្អូនជនពិការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់ឤន ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងឱកាសប្រារព្ធ ទិវាជនពិការកម្ពុជាលើកទី ១៨     និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ ២០១៦ ក្រោមប្រធានបទ « ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។ ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្រប់ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន សហគ្រាស សហគមន៍ និងក្រុមគ្រួសារលើការលើកកម្ពស់សិទ្ធិ សមត្ថ ភាព ជំនាញវិជ្ជាជីវៈ ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ ។…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធរោងចក្រភេសជ្ជៈ កូកាកូឡា នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា

ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ​ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ រីករាយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុម​ហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹង​មក​​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។ នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លាន​ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​រោង​ចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាច​ឲ្យ​ឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ…

សម្តេចតេជោ ហ៊ុន សែន៖ ម្លប់សន្តិភាព ធ្វើឲ្យកម្ពុជាមានលទ្ធភាពរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិជាច្រើន

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ បានសម្តែងការអបអរសាទរជាមួយ ទិវារត់ប្រណាំងលើកទី២១ ដែលបានរៀបចំឡើងនៅបរិវេណប្រាសាទអង្គរលើទឹកដីសៀមរាប ដែលមានអ្នកចូលរួម រត់ប្រណាំងជាង ៩ពាន់នាក់។ ជាមួយនិងការអបអរសាទរទិវារត់ប្រណាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីសារមួយចំនួនទៅជនរួមជាតិកម្ពុជា ដែលធ្លាប់តែរងទុក្ខក្នុងភ្នក់ភ្លើង សង្រ្គាមពីអតីតកាលដ៏សែនវេទនាផងដែរថា ក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យកម្ពុជា មានលទ្ធភាពរៀបចំពិធីលំដាប់អន្តរជាតិជាច្រើន។ តាមរយៈទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកស្វែងរកសន្តិភាពនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះ «សូមអបអរ សាទរ ទិវារត់ប្រណាំងលើកទី២១ នៅអង្គរវត្តព្រឹកនេះ! (21st Angkor Wat International Half Marathon 2016)។ នេះបង្ហាញអោយឃើញថា ក្រោមម្លប់សន្តិភាព កម្ពុជាកាន់តែអាចរៀបចំនូវពិធីលំដាប់អន្តរជាតិជាច្រើនក្នុងការរឹត ចំណងមិត្តភាព ផ្សព្វផ្សាយសន្តិភាព រៃអង្គាសមូលនិធិមនុស្សធម៍ និងទាក់ទាញព្រឹត្តិការណ៍កីឡាទេសចរណ៍ជាដើម»។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា បានរៀបចំទិវារត់ប្រណាំងលើកទី២១ នៅបរិវេណប្រាសាទ…