​សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដែលភាគីចិន បានជួយដល់កម្ពុជា លើវិស័យសុខាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងខណៈសម្តេច អនុញ្ញាតឲ្យឱ្យ លោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។ ជាការឆ្លើយតប លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលថ្នាក់ដឹកនាំ កំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។ លោកស្រីបានជំរាបជូនសម្តេចថា ភាគីចិនបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាល គ្រូពេទ្យ និងជួយដល់កម្ពុជា…

សម្តេចតេជោ ហ៊ុន សែន លើកសំណើ ៧ចំណុច ទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនអនុវត្តដើម្បីអភិវឌ្ឍលើវិស័យ ពិការភាពឲ្យបានខ្លាំងក្លា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកសំណើ ចំនួន៧ចំណុចទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឲ្យខិតខំអនុវត្តបន្ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើកការកម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរ។ សំណើទាំង ៧ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ រួមមាន៖ ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលនៅទីកន្លែង សាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយាន យន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាក សញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌល វប្បធម៌ កន្លែង លេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយ ដឹកជញ្ជូន។ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់…

សង្កថា និងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការ អន្តរជាតិលើកទី ៣៤

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី បងប្អូនជនពិការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់ឤន ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងឱកាសប្រារព្ធ ទិវាជនពិការកម្ពុជាលើកទី ១៨     និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ ២០១៦ ក្រោមប្រធានបទ « ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។ ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្រប់ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន សហគ្រាស សហគមន៍ និងក្រុមគ្រួសារលើការលើកកម្ពស់សិទ្ធិ សមត្ថ ភាព ជំនាញវិជ្ជាជីវៈ ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ ។…