ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក (ទីតាំងទី១)

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។ នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន សួររកគ្រួសារសព ដែលឪពុករត់ទៅជួយកូនលង់ទឹក ហើយស្លាប់ខ្លួនឯង * សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួរសារសព ដែលស្លាប់ដោយទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ពលរដ្ឋគោកឋិន ដែលវិចខ្ចប់បាយជូនកងទ័ព និងសរសេរលិខិតអរគុណកងទ័ពដែលជួយប្រតិបត្តិការសង្រ្គោះប្រជាពលរដ្ឋ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយខ្លះ សូម្បីតែពាក្យចូលរួមរំលែកទុក្ខ និងមរណទុក្ខចំពោះពលរដ្ឋ ដែលរងគ្រោះក៏មិនបាននិយាយផង…

សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ ទីតាំងទី ២ ក្រុងប៉ោយប៉ែត

រយៈពេល ៨ ខែ បានមកជួបគ្នាម្ដងទៀត ថ្ងៃនេះ​ ខ្ញុំពិតជាមានការរីករាយ បើទោះបីថាមានការលំបាកដោយសារទឹកជំនន់យាយី ប៉ុន្តែការរីករាយរបស់ខ្ញុំ គឺបានមកជួបជុំជាមួយបងប្អូនជនរួមជាតិកំពុងទទួលរងនូវផលប៉ះពាល់ ដើម្បីបានបំពេញកាតព្វ​កិច្ចក្នុងឋានៈជាអ្នកទទួលខុសត្រូវ និងក្នុងឋានៈជាអ្នករួមសុខរួមទុក្ខជាមួយនឹងប្រជាជនកម្ពុជារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ។ ខ្ញុំសុំអភ័យទោសពីសំណាក់បងប្អូនទាំងអស់ចំពោះការរង់ចាំយូរ ដោយ​សារមុនពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំត្រូវទៅស្រុកថ្មពួក ដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន ៥០០០ គ្រួសារ។ ដូច្នេះ ធ្វើឱ្យបងប្អូនដែលរង់ចាំនៅទីនេះមានការលំបាក។ ខ្ញុំគិតថា ការលំបាកនេះប្រហែលជាមិនលំបាកដូចទឹកលិចពេលកន្លងទៅនោះទេ។ ម្ខាងទៀត យើងបានជួបគ្នាឡើងវិញ បន្ទាប់ពីខែកុម្ភៈ កាលពីពេលនោះខ្ញុំមកសម្ពោធផ្លូវលេខ ៥៨ ប្រហែលជាមានបងប្អូនមួយចំនួនក៏បានជួបជុំចូលរួមក្នុងពិធីសម្ពោធផ្លូវនោះដែរ។ អញ្ចឹងពីខែកុម្ភៈ មកដល់ពេលនេះ មានរយៈពេល ៨ ខែ ដែលយើងបានជួបជុំគ្នា។ មុននឹងបន្ត ខ្ញុំសូមឆ្លៀតយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។ ជំនន់បន្ទាយមានជ័យធំលើសកម្រិតឆ្នាំមុនៗ នៅក្នុងឱកាសនេះផងដែរ អនុញ្ញាតឱ្យខ្ញុំអាចចូលរួមរំលែកនូវការលំបាក ជាមួយបងប្អូនទាំងឡាយ ដែលទទួលរងនូវគ្រោះទឹកជំនន់នេះ ដែលស្ថានភាពបែបនេះ វាបានតែងកើតជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែទំហំនៃការកើតមុនៗ នោះវាតូច។ ឆ្នាំនេះវាមានទំហំធំលើសកម្រិត ហើយដែលទាមទារឱ្យមានអន្តរាគមន៍ដល់ថ្នាក់ជាតិ មិនត្រឹមតែថ្នាក់ជាតិជាស្ថាប័នទេ គឺថ្នាក់ជាតិដែលជាអ្នកគេហៅថា ប្រធាននៃអង្គការនីតិប្រតិបត្តិ…

ពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទីតាំងទី ១ ស្រុកថ្មពួក

ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត ​សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹង​ទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើង​ខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី​សក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។ ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញ​ទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ…