គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។ លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»។ លោកអ្នកនាំពាក្យបន្តថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧)…

គ.ជ.ប នឹងចាត់ការលើម្ចាស់ Facebook ដែលផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ រឿងសន្លឹកឆ្នោតអត់បានការ, អ្នកប្រព្រឹត្តអាចត្រូវពិន័យពី ៥លាន ទៅ២០លានរៀល

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងសុំកិច្ចសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើម្ចាស់គណនី Facebook ទាំងឡាយណា ដែលមានចេតនាផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ ឲ្យយល់ច្រឡំរឿងសន្លឹកឆ្នោតអត់បានការ និងសកម្មភាពផ្សេងៗទៀត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយ បានបង្ហោះផ្សាយអំពីចំណុចត្រូវយល់ដឹង ពេលបោះឆ្នោត ២៨ កក្កដា ២០១៣ ដោយបានបង្ហាញពីសន្លឹកឆ្នោតអត់បានការ ក្នុងនោះមាន សញ្ញា Tick សញ្ញាខ្វែង សញ្ញាដក សញ្ញាបូក និងរូបស្ទិកឃ័រក្នុងប្រអប់ ព្រមទាំងសញ្ញាធិចក្រៅប្រអប់ជាដើម។ អ្វីដែលជាការចាប់អារម្មណ៍នោះ មានពលរដ្ឋម្នាក់បាន Comment សួរថា «ពេលចុះមូលដ្ឋានណែនាំឲ្យគាត់គូស Tick តែមហាជនគូសរូបបេះដូង អាហ្នឹងម៉េចវិញបង?» និងសរសេរបន្តថា «ហើយគាត់និយាយថា មកពីចិត្តស្រឡាញ់»។ បញ្ហាទាំងនេះ ត្រូវបានលោក ហង្ស ពុទ្ធា…

សេចក្តីអំពាវនាវ! ប្រធាន គ.ជ.ប ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឈប់ទទួល និងប្រគល់អត្តសញ្ញាណបណ្ណ​ជូនពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក​ ប៊ុនហុក បានអំពាវនាវដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ប្រធានស្ថានប័ន គ.ជ.ប ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ប្រធាន គ.ជ.ប មានសង្ឃឹម យ៉ាងមុតមោះថា «អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ និងប្រតិបត្តិករឥណទានជនបទ សហការ តាមសេចក្តីអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ជាកំណត់»។ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណ គ្រឹះស្ថានធនាគារ…