ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។ នៅក្នុងឱកាសសម្ពោធនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ * សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពាក្យស្លោកលើកដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។…

គម្រោងវិនិយោគថ្មីចំនួន៥ សរុបទុនវិនិយោគជិត២០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត

FN ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ លើគម្រោងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា សរុបទុនវិនិយោគជិត២០លានដុល្លារ បង្កើតការងាររាប់ពាន់កន្លែង។ គម្រោងទាំង៥នោះរួមមាន៖ ១៖ ក្រុមហ៊ុន TAPERITE PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រាញ់តាបាញ់ និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០០កន្លែង។ ២៖ ក្រុមហ៊ុន XIN YUNFENG (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៤កន្លែង។ ៣៖ ក្រុមហ៊ុន UNICORN FOOTWEAR CO., LTD…

សម្ដេចតេជោ ប្រកាសបន្តការបរិច្ចាគបៀវត្សរ៍ ៧ ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩

ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល ៧ ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ ១០ លានរៀល/ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០ រៀល/ខែ សរុប ៧ ខែចំនួន ៦៣.៦៣៩.០០០ រៀល​។ អាស្រ័យដោយកូវីដ ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ២០២​១​។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែក រយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕