ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ នៅក្នុងឱកាសសម្ពោធខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណជិត២ម៉ោង។ ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាមួយការបង្ហាញមុខជាសាធារណៈលើកដំបូងសម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជួបតែសេចក្តីសុខសម្រាប់ឆ្នាំថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃនេះ ជាសមយុទ្ធ និងជាបទពិសោធន៍ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទជំងឺកូវីដ១៩ ឬជាការរៀបចំកម្មវិធីតាមគន្លងថ្មី។…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលនេះ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ ត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរផងដែរ។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។ បើតាមក្រសួងសុខាភិបាល,…

ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៤៦ភាគរយ ដោយសារកូវីដ-១៩

FN ៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារអាមេរិក ធ្លាក់ចុះ៤៦ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សារណៈ ត្រីភាគី រវាងប្រៃសណីយ៍កម្ពុជា សមាគមពាណិជ្ជកម្មដឹកជញ្ជូន ទំនិញ និងក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី ក្នុងគោលបំណងដើម្បីពង្រឹង ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក ឲ្យកាន់តែប្រសើរឡើង។ ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក អោក បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលពីខែមីនា ទៅដល់ខែកក្កដា គឺ០ភាគរយ។ អីចឹងដាច់ឆ្នាំនេះ ចំណូលប្រៃសណីយ៍ ធ្លាក់ចុះ៤៦ភាគរយ។ ឆ្នាំ២០១៩ ទទួលបានប្រមាណ១៣លានដុល្លារ និងដាច់ឆ្នាំ២០២០ ទទួលបានតែ៦.៥លានដុល្លារប៉ុណ្ណោះ»។ លោក អោក បូរ៉ា បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ចាប់ពីខែមីនា រហូតដល់ខែកក្កដា បានបិទទាំងស្រុង បញ្ញើទៅអន្ដរជាតិ…