វ៉ាក់សាំង ៣២៤ ០០០ ដូស ជំនួយបឋមពីមជ្ឈមណ្ឌលកូវ៉ាក់ នឹងមកដល់កម្ពុជា នារាត្រីថ្ងៃ ២ មីនា ២០២១

បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ ដូស ក្នុងចំណោម១ ១០៤ ០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី ១ ឆ្នាំ ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង ១៩:៥០ ល្ងាច ថ្ងៃទី ២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី ២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគម្រោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដែលស្មើនឹង ៣ លាន ២សែន នាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦ លាន ៤ សែន ដូស។…

ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

FN ៖ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។…

សារសម្លេង បញ្ជាឲ្យអាជ្ញាធរខេត្តតាមព្រំដែន ជួយសម្របសម្រួលចំពោះការរកស៊ីរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង

ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ទាំងបណ្ដាខេត្តនៅតាមតំបន់ព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ! កន្លងទៅយើងបានធ្វើពង្រឹងចត្តាឡីស័ក ពង្រឹង និងគ្រប់គ្រងការចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រ ទេសចូលមកក្នុងប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នានៅតែបន្តធ្វើធម្មតា។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ។ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ ហើយរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។ បើសិនជាយ៉ាងដូច្នេះ ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។ ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃដឹកទំនិញចូលមកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនអាចដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពា​ណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឲ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ-១៩ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឲ្យ​សម្ដេចក្រឡាហោមបញ្ជាក់ឲ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឲ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាជំងឺកូវីដ-១៩ អត់មាននៅនឹងទំនិញទេ។ ទំនិញយើងដឹកទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកចូលមកកម្ពុជា ថៃដឹកមកកម្ពុជា…