សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី, អាហ្វ្រិក និង អាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក”

FB : សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់ នៅម៉ោងប្រមាណ ១២:០០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដដែលនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិសារអាហារ ការងារថ្ងៃត្រង់ ដែលរៀបចំដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ “ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម, ការកសាង និងការពង្រឹងភាពជាដៃគូពហុ ភាគីពាក់ព័ន្ឋ” ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos។ នៅក្នុង ជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពី បណ្ដាប្រទេសដែលលូតលាស់នៅអាហ្វ្រិក, អាស៊ី, អង្គការអន្តរជាតិ, អង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូ នៃពហុភាគី ពាក់ព័ន្ធ…

សង្កថា ក្នុង ពិធីអបអរសាទរខួប ៥ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ខូអិលធីឌី នៅកម្ពុជា

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះ​រាជាណាចក្រកម្ពុជា និងលោកជំទាវ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuna) អគ្គនាយកក្រុមហ៊ុន មីនេបៀ និងភរិយា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ជាពិសេសគឺបងប្អូនដែលជាមាតាបិតារបស់​កម្មករ កម្មការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះ​សង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី នូវកា​រ​ចូលរួម រំលឹកខួបអនុស្សាវរីយ៍លើកទី ៥ នៃប្រតិបត្តិការនៃក្រុមហ៊ុន មីនេបៀ ក៏ដូចជាថ្ងៃនេះសម្ពោធដាក់​អោយ ប្រើ ប្រាស់ផងដែរ ជាមួយនឹងសមិទ្ធផលថ្មី និងមានកិច្ចការងារមួយចំនួនទៀតទាក់ទងនឹងដំណើរការ​របស់ក្រុម ហ៊ុននេះ។ ខ្ញុំពិតជាមានមោទនភាព និងរីករាយជាមួយសុន្ទរកថាដែលថ្លែងដោយលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុន​អម្បាញ់មិញនេះ ដែលផ្ដោតអំពីដំណើរការឈានឡើងពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ ហើយខ្ញុំក៏សុំរីករាយ…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធរោងចក្រភេសជ្ជៈ កូកាកូឡា នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា

ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ​ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ រីករាយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុម​ហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹង​មក​​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។ នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លាន​ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​រោង​ចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាច​ឲ្យ​ឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ…