FB : សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់
នៅម៉ោងប្រមាណ ១២:០០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដដែលនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិសារអាហារ ការងារថ្ងៃត្រង់ ដែលរៀបចំដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ “ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម, ការកសាង និងការពង្រឹងភាពជាដៃគូពហុ ភាគីពាក់ព័ន្ឋ” ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos។ នៅក្នុង ជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពី បណ្ដាប្រទេសដែលលូតលាស់នៅអាហ្វ្រិក, អាស៊ី, អង្គការអន្តរជាតិ, អង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូ នៃពហុភាគី ពាក់ព័ន្ធ ដើម្បីកៀងគរការគាំទ្រ។ នៅក្នុងជំនួបនេះមានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកឡើង ដើម្បី ពិភាក្សា រួមមាន៖ ១) តើមានអ្វីខ្លះដែលអាចរៀនសូត្រពីបទពិសោធន៍ នៃបណ្ដាប្រទេសដៃគូដែលលូត លាស់នៅអាហ្វ្រិក និងអាស៊ី? ២) តើកាលានុវត្តភាពថ្មីនៅប្រទេសឥណ្ឌា និងអាមេរិកឡាទីន អាចជះឥទ្ធិ ពលធំសម្បើមដល់ការផ្លាស់ប្ដូរមូលដ្ឋានទីផ្សារវិស័យកសិកម្មឬទេ? ៣) តើទម្រង់ដៃគូពហុភាគីពាក់ព័ន្ធ ដែលគាំទ្រដោយចក្ខុវិស័យថ្មីមួយ សម្រាប់វិស័យកសិកម្ម អាចជះឥទ្ធិពលើកាលានុវត្តភាពទាំងនោះយ៉ាង ដូចម្ដេច?
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី, អាហ្វ្រិក និង អាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក តាមរយៈការបង្កើនបរិមាណស្បៀង និងកាត់បន្ថយតម្លៃស្បៀងឲ្យថោកសមរម្យ។ សម្ដេចតេជោ បាន បន្ថែមថា ដើម្បីសម្រេចគោលដៅនេះយើងត្រូវធ្វើការងារមួយចំនួន រួមមាន៖ ១) ការយកចិត្តទុកដាក់គ្រប់ គ្រងធនធានទឹកអោយបានល្អ។ ២) ការផ្ដល់បច្ចេកទេស និងផ្ទេរបច្ចេកទេស សម្រាប់ជួយដល់កសិករ និងទី ៣) ការផ្ដល់ធាតុចូលកសិកម្មដែលមានតម្លៃទាបសមរម្យដល់កសិករ ជាពិសេស ការធានាតម្លៃ ប្រេង និងថាមពលអោយនៅទាប។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះគំនិត ផ្ដួចផ្ដើម Grow Asia និង Grow Africa របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងលើកទឹកចិត្តអោយពង្រីក វិសាលភាព នៃភាពជាដៃគូនេះថែមទៀតអោយកាន់តែទូលំទូលាយ ជាមួយនឹងគ្រប់តួអង្គដែលពាក់ព័ន្ធ ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍ ទាំងនៅក្នុងកម្រិតតំបន់ និងក្នុងពិភពលោក៕