សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ឥណទាន មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច EDCF នៃសាធារណរដ្ឋកូរ៉េ)

ឆ្នាំថ្មីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាបណ្ដាអង្គភាព អញ្ជើញចូលរួមក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាថ្ងៃទី ០៣ នៃការដែលយើងឆ្លងចូលមកក្នុងឆ្នាំ ២០២២ ហើយក៏ជាថ្ងៃមួយកើត ខែបុស្ស សម្រាប់ខែដើមទ្រព្យនៅថ្ងៃច័ន្ទរបស់យើង។ ជាមួយនឹងការចូលរួមសម្ពោធបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង។ ខ្ញុំមានចិត្តសប្បាយរីករាយ ដោយថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីមួយនៅក្នុងដើមឆ្នាំថ្មីរបស់យើង ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់យើង។ អម្បាញ់​មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចមកហើយ ទាក់ទិនជាមួយនឹងការកសាង​ផ្លូវនេះ។ ខ្ញុំគួរតែបញ្ជាក់ផងដែរថា ផ្លូវនេះយើងអាចរង់ចាំយូរបន្ដិច។ ការរង់ចាំយូរ…

សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាននិងកំពុងជំរុញឱ្យមានគម្លាតសង្គម និងជាតិសាសន៍ក៏ដោយ, អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រ យុទ្ធសាស្ត្រគោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៧ ស្របតាមយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន និងសូមស្វាគមន៍ការអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជាក៏សូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតី មូន ចេ-អ៊ីន ក្នុង​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ ជាពិសេស ការប្រយុទ្ធនឹងជំងឺកូវីដ-១៩…

សារវីដេអូ នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹម ក្រោមប្រធានបទ៖ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩៖ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

– ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ – លោកជំទាវ ហាក់ ចា ហាន់ មូន ( Hak Ja Han Moon ) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល – ឯកឧត្តម ហូសេ ដឺ វេណេស្សា (Jose de Venecia) សហប្រធាន ICAPP – លោកបណ្ឌិត ថូម៉ាស ជី វ៉ាស់ (Dr. Thomas G. Walsh) ប្រធានអង្គការសហព័ន្ធសន្តិភាពសកល – ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានថ្លែងសារទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» របស់សហព័ន្ធសន្តិភាពសកល។ ប្រធានបទ នៃវេទិកានេះ គឺ៖…