សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកពញាឮ ខេត្តកណ្តាល

រីករាយបានជួបកម្មករ/ការិនីតាមការគ្រោងទុកក្នុងជុំទីមួយ … (សំណេះសំណាលលេង) … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្តងទៀត សម្រាប់កម្មករ/ការិនីរបស់យើងតាមការគ្រោងទុកនៅក្នុងជុំទីមួយ។ សម្រាប់ក្មួយៗនៅទីនេះមួយចំនួនបានជួបពូនៅឯកោះពេជ្រ ឯមួយចំនួនទៀតមិនទាន់បានជួបនៅឡើយទេ។ ខ្ញុំក៏សុំអភ័យទោស ដោយសារតែពេលវេលាតម្រូវឱ្យយើងត្រូវធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយ។ ដូច្នេះ ជំនួបដែលបានគ្រោងទុកក៏ត្រូវបានពន្យារ ដែលមកដល់ពេលនេះ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញ គឺនៅជំពាក់ខេត្តកណ្តាលចំនួនមួយដងទៀត។ ជំនួបរបស់យើងថ្ងៃនេះ គឺជួបជុំរវាងម្ខាង គឺកម្មករ/ការិនីដែលមកពីខាងកំពង់ស្ពឺ និងម្ខាងទៀត កម្មករ/ការិនី ដែលអញ្ជើញមកពី(ខាងខេត្ត)កណ្តាល នៅស្រុកពញាឮ។ អ្នកកំពង់ស្ពឺនៅខាងណា? អ្នកកំពង់ស្ពឺនៅម្ខាង។ ចុះ(អ្នកខេត្ត)កណ្តាលនៅខាងណា? អញ្ចឹង អម្បាញ់មិញបានដើរទៅខាងអ្នក(ខេត្ត)កណ្តាល អត់បានដើរទៅខាងអ្នក(ខេត្ត)កំពង់ស្ពឺ។ បញ្ចុះទម្ងន់ក្រោម ៧៤ គីឡូ ហ៊ឹងត្រចៀក និងស្អកក សំដីរបស់ពូរាងស្អកទេ? ស្អកបន្តិចអី? រឿងវាអញ្ចេះ ឥឡូវនេះ ពេទ្យដែលព្យាបាលយើងនៅឯ(ខាង)ក្រៅ គេផ្តាំមកថា ទម្ងន់មិនឱ្យលើសពី ៧៤ គីឡូ។ ឥឡូវ ប្រាប់ទៅពេទ្យវិញហើយថា មិនត្រឹមតែ ៧៤ គីឡូទេ ក្រោម ៧៥…

សុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រតិភូពាណិជ្ជកម្មបរទេស ពាណិជ្ជករ សហគ្រិន វិនិយោគិន និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧» ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសំដែងការគាំទ្រ និងអបអរសាទរដល់ខួបលើកទី ១២ នៃការរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ នេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ពាណិជ្ជកម្មបរទេស, ពាណិជ្ជករ, សហគ្រិន, វិនិយោគិន ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិ​ការណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ។ ជាការពិត ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត…