សេចក្ដីស្រង់ប្រសាសន៍ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

  សម្ដេច ឯកឧត្ដម លោកជំទាវ, ហើយក៏សូមគោរពផងដែរ បណ្ដាខេត្ត/រាជធានី ក៏ដូចជាបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាញ ដែលបានចូលរួមការប្រជុំថ្ងៃនេះតាមវីដេអូ និងការប្រជុំផ្ទាល់របស់គណៈរដ្ឋមន្រ្តីរបស់យើង! ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ យើងបានផ្អាកការប្រជុំនេះអស់មួយរយៈ ក៏ប៉ុន្តែបន្ទាប់ពីវ៉ាក់សាំងបានស្រោចស្រពទាំងនៅទីក្រុង និងជនបទ ស្ថានភាពរបស់យើងបានប្រសើរ សង្ឃឹមថាយើងនឹងរៀបចំឲ្យមានការប្រជុំ ការជួបជំុតាមរបៀបថ្មីរបស់យើង។ ដូចជា រាល់ដង គណៈរដ្ឋមន្រ្តីរបស់យើងប្រជុំតែអង្គុយនឹងតុនេះទេ តែឥឡូវយើងរក្សាគម្លាត ពាក់ម៉ាស។ ដូច្នេះ គឺជារឿងដែលយើងអាចធ្វើទៅរួច។ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់យើងបើកការប្រជុំពេញអង្គ សំដៅទី ១ គឺសេចក្ដីព្រៀងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ មាត្រា ៨២ មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតី នៃស្ថាប័នជាតិ។…

សុន្ទរកថា ថ្លែងក្នុង អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦

ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ; ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាបឋម, ខ្ញុំសូមសម្តែងនូវការកើតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី ៧៥ ។ ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី ២ ។ នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺរាតត្បាត  កូវីដ-១៩…

សុន្ទរកថា ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោក លើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២ ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល; លោកបណ្ឌិត ថូម៉ាស ជី វ៉ាលស៍ ( Thomas G. Walsh) ប្រធានសហព័ន្ធសន្តិភាពសកល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្ដីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២»  ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុក ចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង់។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាល​ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ…