ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿង និងការចម្លងមេរោគអេដស៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺអេដស៍ និងកូវីដ១៩ មិនទាន់បញ្ចប់ទេ សូមរួមគ្នាការពារវា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើ​ការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀត​កៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើង​ដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែល​មិនបាន​ចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើង​ចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហា​នេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុង​ហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។ តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។ (១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង ឥឡូវអ្នកណានៅឃុំលំហាច?…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្បែរវត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃ​ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ​។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។ ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នា​​ក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។…