សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZereca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carrer Morero) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា តំណាងដ៏ខ្ពង់ខ្ពស់-នៃសាធារណរដ្ឋប៉ូឡូញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ម៉ារៀ ឌែល ខាមិន ម៉ូ រ៉េណូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញ។ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃ ខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសំដែងនូវការអរគុណ…

អង្ករ ៥ តោន មី ៣០០ កេស និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពវិស័យមនុស្សធម៌

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន ៥តោន មីជាតិចំនួន ៣០០ កេស ត្រីខកំប៉ុងចំនួន ១០ កេស ទឹកត្រីចំនួន១០០យួរ និងទឹកស៊ីអ៊ីវចំនួន១០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌នៅពេលនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ ដល់មាត់ បងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ៕ (ហ្វេសប៊ុកផេច…

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភ ម៉ូត១៣គ្រឿង ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បម្រើការងារអង្គភាព

  រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូ ចំនួន១៣គ្រឿងដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដើម្បីធ្វើការបែងចែក ក្នុងនោះរួមមាន ទីបញ្ជាការ ចំនួន ០៣គ្រឿង បណ្តាស្រុកទាំង៨ ចំនួន ០៨គ្រឿង និង ២វរសេនាតូច ចំនួន ០២គ្រឿង។ ឧត្តមសេនីយ៍ឯក យឿង សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កង ទ័ព ជើង គោក និងលោកជំទាវ ដែលតែងតែគិតគូចំពោះ សុខទុក្ខ ការស់នៅ បំពេញភារកិច្ច របស់នាយទាហាន នាយទាហានរង…