អង្ករ ៥ តោន មី ៣០០ កេស និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពវិស័យមនុស្សធម៌

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន ៥តោន មីជាតិចំនួន ៣០០ កេស ត្រីខកំប៉ុងចំនួន ១០ កេស ទឹកត្រីចំនួន១០០យួរ និងទឹកស៊ីអ៊ីវចំនួន១០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌នៅពេលនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ ដល់មាត់ បងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ៕ (ហ្វេសប៊ុកផេច…