លោក ហ៊ុន ម៉ាណែត៖ “យុវជនជាកម្លាំងស្នូល ធានានិរន្តភាពការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា …’

FN៖ កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូនមានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់។ កិច្ចប្រជុំនេះក៏អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន១៨៧រូប។ លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជា ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយឲ្យបាននូវបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។ ទន្ទឹមនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការអនុវត្តបន្តឲ្យបានជាប់ជាប្រចាំ រួមមាន៖ *ទី១៖ ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឲ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត *ទី២៖ ពង្រឹងការងារនយោបាយ…

សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZereca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carrer Morero) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា តំណាងដ៏ខ្ពង់ខ្ពស់-នៃសាធារណរដ្ឋប៉ូឡូញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ម៉ារៀ ឌែល ខាមិន ម៉ូ រ៉េណូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញ។ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃ ខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសំដែងនូវការអរគុណ…