សេចក្តីដកស្រង់ប្រសាសន៍សង្កថា ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន (លើកទី ៦) ព.ស. ២៥៦២

សូមទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីប្រទានពរជ័យ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកអង្គរសង្រ្កាន្តលើកទី​ ៦។ ដែលនេះ ជាឆ្នាំទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានចូលរួម។ ពិតមែនហើយ ខុសពីឆ្នាំមុនៗ ដែលឆ្នាំៗមុននេះ ទេវតាឆ្នាំចាស់បានចាកចេញទៅ និងទេវតាឆ្នាំថ្មីបានមកដល់ ប៉ុន្តែនៅពេលនេះ យើងនៅសល់ជាង ២៤ ម៉ោងទៀត ទើបទេវតាឆ្នាំចាស់នឹងយាងចាកចេញ ហើយទេវតាឆ្នាំថ្មីនឹងបានមកដល់។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវេនទេវតា មិនរារាំងនូវការបើកអង្គរសង្រ្កាន្តរបស់យើងនេះទេ ហើយអង្គរសង្រ្កាន្តរបស់យើងនៅឆ្នាំនេះ ពិតជាធ្វើនៅក្នុងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី សង្ឃឹមថា ទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា។ សង្រ្កាន្តបង្ហាញវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ហើយជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើង។ យើងបានឆ្លៀតឱកាសដើម្បីរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​រយៈពេល ៥ ឆ្នាំកន្លងផុតទៅ ហើយនេះជាឆ្នាំទី ៦។ តាមរយៈអង្គរសង្រ្កាន្តនេះ សង្រ្កាន្តនៅកន្លែងដទៃ…

សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានសង់ផ្លូវជាតិលេខ ១១ ស្ពានអ្នកលឿង-ថ្នល់ទទឹង (ផ្លូវជាតិលេខ ៧)

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅចាំនៅព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំ។ ផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ ១១ ហិរញ្ញប្បទានចិន ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកផ្តល់ចំណងដៃសម្រាប់ប្រជាជននៅខេត្តព្រៃវែង និងប្រជាជននៅក្នុងខេត្តត្បូងឃ្មុំ តាមរយៈការសាងសង់ឡើងវិញ ផ្លូវជាតិលេខ ១១​ ប្រវែងជាង ៩៦ គីឡូម៉ែត្រ។ ខ្ញុំព្រះករុណាខ្ញុំ គួរតែសុំការអធ្យាស្រ័យ ដោយសារតែផ្លូវនេះ ហាក់ដូចជា បានប្រើពេលយូរបន្តិចមុននឹងចាប់ផ្ដើមធ្វើការសាងសង់។ យើងបានឃើញថាផ្លូវនេះ វាមានសភាពទ្រុឌទ្រោមតាំងពីទឹកជំនន់ឆ្នាំ ២០០០ ឯណោះ ក៏ប៉ុន្តែ គឺយើងបានប្រឹងប្រែង ដើម្បីនឹងរកថវិកាជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន។ ការពិតនៅក្នុងខេត្តព្រៃវែងរបស់យើងនេះ គឺបានទទួលផ្លូវ ២ ខ្សែ នៅថ្ងៃនេះ គឺផ្លូវជាតិលេខ ៨ … គេត្រូវថាធ្វើផ្លូវជាតិលេខ ១១ មុន ហើយធ្វើផ្លូវជាតិលេខ…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធអគារព្យាបាល មហារីក និងសម្ភព ឈ្មោះ «អគារតេជោសន្តិភាព» នៅមន្ទីរពេទ្យកាល់ម៉ែត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ជាមួយនឹង គ្រូពេទ្យ និងនិស្សិតពេទ្យ ដែលបានចូលរួមក្នុងពិធីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ ក្នុងរយៈពេល ១០ ថ្ងៃ សមិទ្ធផលទាក់ទងសុខមាលភាពសម្ពោធរហូតទៅដល់ពីរដង ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ យើងបានសម្ពោធនូវសមិទ្ធផលដែលទាក់ទងទៅនឹងសុខមាលភាពរបស់ប្រជាជនរហូតទៅដល់ ២ ដង។ លើកទី ១ កាលពីថ្ងៃទី ៤ មករា កន្លងទៅនេះ យើងក៏បានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមួយ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខាទំនើប នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ថ្ងៃនេះ យើងក៏សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីថែមមួយទៀត…