ការនាំចេញកម្ពុជា មានទឹកប្រាក់ ៣ ៥៩៥លានដុល្លារ កើន២១% នៅរយៈពេល២ខែដំបូង

FN ៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង ៣ ៥៩៥លានដុល្លារ កើនឡើង២១.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែជាង ២ ៩៦៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ។ តាមទិន្នន័យដែលទទួលបាននេះ ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ១.៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨ លានដុល្លារ, គ្រាប់ធញ្ញជាតិជាង ២១៨លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ, បន្លែជាង១២៨លានដុល្លារ, ផ្លែឈើជាង ៧៩លានដុល្លារ, គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ ដុល្លារ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះថា កំណើននៃការនាំចេញទំនិញនេះ ដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩បានជោគជ័យ និងការដាក់ដំណើរសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឱ្យមានការបញ្ជាទិញពីប្រទេសផ្សេងៗជាច្រើនមកកម្ពុជា ស្របពេលដែលបណ្តាប្រទេសមួយចំនួនទៀត…

សុន្ទរកថា ក្នុងពិធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (COVISHIELD) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គដ ( Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា; សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!   ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋ​ទូត ដេវីយ៉ានី ខូបហ្គេដ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល (COVISHIELD) ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី។ កម្ពុជាសូមសម្ដែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស តំបន់…

ប្រកាសទទួលស្គាល់យុវជនបក្សប្រជាជន នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅ នៃគណបក្សប្រជាជនកម្ពុជា។ លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣លាននាក់នៅទូទាំងប្រទេស។ លោកបានបន្ដថា សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ០២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត…