កំពស់ទឹកទន្លេមេគង្គទាប ផ្អាកការអុំទូកក្នុងពិធីបុណ្យសំពះព្រះខែ ឆ្នាំ ២០១៥

សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃ ៣១ តុលា ២០១៥ លើសារាចរមួយជូនដំណឹង ជាសាធារណថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រឹត្តិការណ៍ប្រណាំងទូក ដែលត្រូវធ្វើនៅរាជធានី ភ្នំពេញ ពីថ្ងៃ ២៤ ដល់ ២៦ វិច្ឆិកា នៃពិធីបុណ្យអុំទូក លយប្រទីត សំពះព្រះខែ ឆ្នាំ ២០១៥ នេះ។ សារា​ចរណ៍ បានបញ្ជាក់អំពីកំពស់ទឹកទាបពេកនៃទន្លេមេគង្គជាមូលហេតុចម្បងសម្រាប់ការផ្អាកព្រឹត្តិការណ៍​នេះ និងបានបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍ដ៏ទៃទៀតនៃពិធីបុណ្យសំពាះព្រះខែនឹងត្រូវធ្វើដូចធម្មតា

ស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៥/១៦

ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការ​ជម្រុញ​ការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់​ជា​បន្ត​ និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិត​ភាព សក្តានុ​ពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព។

សេចក្តីថ្លែងការណ៍ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ អំពីស្ថានការណ៍នយោបាយក្នុងប្រទេស

សូមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានវិលត្រឡប់ពីទស្សនកិច្ចជាផ្លូវការនៅឯសាធារណរដ្ឋបារាំង ប្រកបដោយជោគ​ជ័យ ​តបតាមការ​អញ្ជើញ​​ពី​​ប្រធានា​ធិបតី ហ្រ្វង់ស៊័រ ហូឡង់។