សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃ ៣១ តុលា ២០១៥ លើសារាចរមួយជូនដំណឹង ជាសាធារណថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រឹត្តិការណ៍ប្រណាំងទូក ដែលត្រូវធ្វើនៅរាជធានី ភ្នំពេញ ពីថ្ងៃ ២៤ ដល់ ២៦ វិច្ឆិកា នៃពិធីបុណ្យអុំទូក លយប្រទីត សំពះព្រះខែ ឆ្នាំ ២០១៥ នេះ។ សារាចរណ៍ បានបញ្ជាក់អំពីកំពស់ទឹកទាបពេកនៃទន្លេមេគង្គជាមូលហេតុចម្បងសម្រាប់ការផ្អាកព្រឹត្តិការណ៍នេះ និងបានបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍ដ៏ទៃទៀតនៃពិធីបុណ្យសំពាះព្រះខែនឹងត្រូវធ្វើដូចធម្មតាហើយ មន្ត្រីរាជការ និយោជក និងកម្មករ ក៏នឹងបានឈប់សម្រាកបីថ្ងៃដែរ។ សារាចរណ៍ បានផ្តល់អនុសាសន៍ អោយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រប់។ ដោយឡែក, នៅថ្ងៃ ១ វិច្ឆិកា ២០១៥, សម្តេចតេជោ បានរំលឹកឡើងវិញពីការសម្រេចរបស់រាជរដ្ឋាភិបាលផ្អាកពិធីប្រណាំងទូក ព្រមទាំងហេតុផល ជូនប្រជាពលរដ្ឋ និងយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ តាកែន កោះស្លា, ស្រុកឈូក, ខេត្តកំពត ផងដែរ៕
Share this post