សេចក្តីដកស្រង់ប្រសាសន៍សម្ដេចតេជោ អភិសេករូបសំណាកព្រះថោងនាងនាគ ក្រុងព្រះសីហនុ

រូបបដិមាព្រះថោងនាងនាគនិងសិង្ហ ជាការយកចិត្តទុក​ដាក់ដល់ការកើតឡើងទឹកដី ក៏ដូចខេត្តព្រះសីហនុ ខ្ញុំព្រះករុណាខ្ញុំ​ ​សូមក្រាបថ្វាយបង្គំ សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ជាទីគោរពស្រលាញ់។​ ថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ហើយក៏ត្រូវជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ហើយក៏ជាថ្ងៃវារៈឡើងស័ក នៃពិធីចូលឆ្នាំ​ផងដែរ។ ថ្ងៃនេះ យើងធ្វើពិធីអភិសេករូបបដិមាព្រះថោងនាងនាគ ឬហៅថា រូបសំណាក ឬហៅថា ព្រះបរមរូបព្រះថោងនាងនាគ នៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ក៏ដូចជាវិស្វករ និងអ្នកបច្ចេកទេសរបស់យើង ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ រូបសំណាកនានា ដែលតំណាងឱ្យទឹកដីនៃខេត្តព្រះសីហនុផង ក៏ដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វាមិនមែនជាការគាប់ជួន និងជាការចៃដន្យទេ អ្វីដែលបានកើតឡើងក្នុងការការអភិវឌ្ឍតំបន់ឆ្នេរនៅទីនេះគឺសុទ្ធតែកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំ ក្រុមការងារដែលបានធ្វើនៅទីនេះ ហើយដែលទីក្រុងនេះជាទីក្រុងដែលផ្សារភ្ជាប់ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ…

អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព

FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានថ្លែងថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង (ខេមបូឌា) ម.ក ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។ អនុស្សរណៈនេះត្រូវចុះហត្ថលេខាដោយបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តមានរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។ តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ។ អ្នកឧកញ៉ា គិត ម៉េង…

ការបន្ដុះបង្គាប់ធនធានមនុស្សខ្មែរ ប្រៀបដូចជាការមើលងាយជាតិ

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាព នៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។ បើតាម លោក ហ៊ុន ម៉ាណែត, ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបាន របស់តួអង្គលោកគ្រូ អ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឲ្យសិស្សម្នាក់ៗ នូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។ ជាក់ស្តែងសព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។ លោក…