សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ និងអបអរសាទរខួប ១០ ឆ្នាំនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

(១) អង្គរសង្រ្កាន្ត ផ្ដួចផ្ដើមឱ្យប្រជាជនកម្ពុជាស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ គេកាត់អាវ តម្រូវគូ។ អាវថ្ងៃនេះ ពណ៌ក្រហម។ ស្រាប់ដល់ភ្ញាក់ឡើង ដល់ស្លៀកពាក់ទៅ វាត្រូវគូរបស់គេ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅឱកាសនេះ។ លោកយាយា លោកតា បងប្អូនជនរួមជាតិ ដែលចូលរួមនៅក្នុងឱកាសនេះ។ ហើយក៏សូមក្រាបបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយចេញពីទីក្រុងអង្គររបស់យើង ជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាថ្មីម្ដងទៀត នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៣ ដែលជាខួប ១០ឆ្នាំ នៃការផ្ដួចផ្ដើមបង្កើតមហាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ។ ព្រឹត្តិការណ៍នោះមានអត្ថន័យបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយ ឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ សល់តែប្រមាណជា…