ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម

FN ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅថ្ងៃនេះ គឺជាការជួបទ្រង់ទ្រាយធំលើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរទស្សនៈ និងយោបល់នានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%)…

សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

សម្តេច ឯកឧត្ដម​ លោកជំទាវ គណៈអធិបតី ឯកឧត្ដម​ លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២​ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-​២០២៣” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក​ តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខ  ឱ្យកាន់តែ​ស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យ​កម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។ ដូចក្នុងរបាយការណ៍ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង…