ពង្រឹងសហប្រតិបត្តិការជាមួយហុងគ្រី, ចែករំលែកបទពិសោធន៍ដឹកនាំ ដល់ក្រុមនិស្សិត Harvard

ថ្ងៃ ១៤ មករា ឆ្នាំ ២០១៦ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរ​ទេស​ហុងគ្រី រួមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោម​នស្ស​រីករាយ ចំពោះមិត្តចាស់ហុងគ្រី ដែលបានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មក​ម៉្លេះ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានស្ងើចសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែល​បានធ្វើ​អោយ​ប្រទេសជាតិរីកចម្រើន ប្រកបដោយកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក​នេះ។ ថ្មីៗនេះ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយថ្មីទៀត ហុងគ្រីបានបើកការិយាល័យ​ទំនាក់ទំនងពាណិជ្ជកម្ម និងបើកធនាគារដើម្បីផ្ដល់ឥណទាននៅកម្ពុជាផង។ ភាគីហុងគ្រី​មានចំ​ណាប់អា រម្មណ៍សហការ និងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិ​កម្ម បច្ចេក វិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះការអភិវឌ្ឍធនធានមនុស្ស ហុងគ្រីបានសន្យា​បន្ត​ផ្ដល់អា ហារូបករណ៍យ៉ាងហោចណាស់ ចំនួន ១៥ កន្លែង ក្នុងមួយឆ្នាំដល់កម្ពុជា។ ប្រទេសទាំងពីរ​បានសន្យា ពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​ ក៏ដូចជាជំរុញ ទំនាក់ទំនងទ្វេភាគីអោយកាន់តែល្អប្រសើរ។ នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោក និងប្រតិភូនិស្សិតកម្ម​សិក្សា ភាពជាអ្នកដឹកនាំនៅអាស៊ី…

គ្មានការបង់ប្រាក់ ប្រើប្រាស់ផ្លូវជាតិលេខ ៤ (ដកស្រង់ពី ហ្វេសប៊ុក ថ្ងៃ ១៣ មករា ២០១៦)

ជនរួមជាតិជាទីស្រឡាញ់! កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។

គ្មានការបង់ប្រាក់ប្រើប្រាស់ផ្លូវជាតិលេខ៤ ទៀតទេ

រសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១៦, តាមរយៈហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងទៅ​កាន់ជនរួមជាតិកម្ពុជាអំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដកយកផ្លូវជាតិលេខ ៤ មកកាន់​កាប់​ទាំងស្រុងវិញ។ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយពុំ​ចាំ​បាច់បង់លុយតទៅទៀតទេ។ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តី​ក្រ​សួង​ហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងកិច្ចប្រជុំសភាថ្ងៃនេះ ក្នុងនាម​ ជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី១៣ មករា ២០១៦ នេះតទៅ»។ ព្រមជាមួយនឹងការបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដើម្បី​ដោះ​ស្រាយកង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ បានថ្លែងអំណរ​គុណ​ដល់ប្រជាពលរដ្ឋ ដែលតែងតែផ្ញើព័ត៌មានពិត និងផ្តល់យោបល់មកកាន់ហ្វេសប៊ុករបស់សម្តេច ហើយ​ក៏បានជម្រុញដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើបែបនេះ ដើម្បីរួមគ្នាដោះស្រាយជីវភាពប្រជាជន និង​ ​អភិវឌ្ឍសង្គមជាតិយើង ឲ្យកាន់តែប្រសើរឡើងទៀត៕