ជួបជាមួយកីឡាករគ្រប់ប្រភេទ នៅថ្ងៃកំណើត ០៤ មេសា

រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសជួបកីឡាករជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី ៨ នៅ​​ប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានសូមអោយរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋ​មន្ត្រី​ក្រ​សួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាង​សម្ដេច និងកីឡាករគ្រប់ប្រភេទ នៅកោះពេជ្រ មុនថ្ងៃចូលឆ្នាំខ្មែរ នាវេលាល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃខួបកំណើតសិប្បនិមិ្មតរបស់សម្តេច។ ក្នុងឱកាសដដែលនោះ សម្តេចតេជោ បានរំ​លឹក​ថា សម្តេចមិនបានប្រើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រកួតប្រជែងជាមួយអ្នកណា ឬដើម្បីប្រជា​ប្រិយភាពទេ តែគឺដើម្បីបម្រើជាតិឲ្យមានប្រសិទ្ធិភាព និងថាជាមួយបណ្តាញទំនាក់ទំនងនេះ មិនមាន​នរ​ណា​​អាចបោកប្រាស់សម្តេចបានទៀតឡើយ។ ​Facebook Page របស់សម្ដេចតេជោ មានអ្នក Like ច្រើន​ជាង​គេនៅកម្ពុជា ហើយទើបតែមានចំនួនលើសពីចំនួន Like នៃ…

ស្រាយបៀវត្សភរិយា/កូន ក្នុងឆ្នាំ ២០១៧, ការយោគយល់ក្នុងទំនាក់ទំនងបុរស/នារី

ក្នុងពិធីអបអរខួបលើកទី ១០៥ ទិវាអន្តរជាតិ ៨ មីនា, ឆ្លើយតបទៅសំណូមពរ ស្តីពី ការតម្លើងប្រាក់បៀវត្សសម្រាប់ភរិយា និងកូនៗ នៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ បានអរគុណចំពោះការផ្តល់មតិ និងបញ្ជាក់ថា បានបញ្ជូនសំណូមពរអោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីមុខងារសាធារណៈ រកដំណោះស្រាយហើយ។ សម្តេចតេជោ ជំរាបជូនថា “បើទោះជាមិនអាចតម្លើងបៀវត្ស សម្រាប់ភរិយា ​និងកូន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នៅឆ្នាំនេះក្តី) ខ្ញុំសង្ឃឹមថា អាចមានចំណែកខ្លះ នៅពេលភ្ជុំ ជា​ដើម … ប៉ុន្តែឆ្នាំ ២០១៧ បៀវត្សនេះនឹងត្រូវបានបង្កើន …”។ ទន្ទឹមនោះ      សម្តេច​តេ​ជោ បានទាញអារម្មណ៍ថា ក្នុងខែមេសា ដល់ពេលដែល​ត្រូវតម្លើងបៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហើយ។ ទាក់ទងនឹងទិវានារីអន្តរជាតិ សម្តេចបានក្រើនរំលឹកអោយស្រ្តី និងបុរស មានការអត់ធ្មត់ និង​យោគយល់គ្នា ក្នុងទំនាក់ទំនងទ្វេទិស ដើម្បីជៀសវាងជម្លោះ ការលែងលះ បែកបាក់គ្រួសារ៕

សុន្ទកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាអបអរខួបលើកទី ១០៥ ទិវានារីអន្តរ ជាតិ ៨ មីនា

សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយដោយបានមកចូលរួម អបអរសាទរខួបទី ១០៥ ទិវា​​អន្ត​រជាតិ​នារី ៨ មីនា ឆ្នាំ ២០១៦ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ទិវាឆ្នាំនេះ យើង​បាន​លើកយក​ប្រធានបទ «វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែល​ស្រប​នឹងអ្វី ដែលខ្ញុំ​បានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់​ភាព​អង់ឤច​របស់ស្ត្រី  ដែលបានប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។ ប្រធានបទនេះ ក៏ឆ្លើយតបទៅនឹងក្របខណ្ឌ អភិវឌ្ឍថ្មីជាសកល ជារបៀបវារៈ​អភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងគោលដៅទាំង ១៧ ចំណុច នៃគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព ដែលនឹងធ្វើឱ្យពិភពលោកទទួលបាននូវកំណើនសេដ្ឋកិច្ច, សុខសន្តិភាព, ការកាត់បន្ថយ គម្លាតរវាងប្រទេស អ្នកមាន និងប្រទេសអ្នកក្រ ដើម្បីបង្កើននូវសុខុមាលភាពសង្គម…