សម្តេចតេជោ ផ្តល់កិច្ចសម្ភាសន៍ខ្លីអំពីការចុះឈ្មោះបោះឆ្នោត

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅក្នុងពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅក្នុងសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះរួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត។   ១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិក្នុងការកែទម្រង់ការបោះឆ្នោតកាលពីឆ្នាំ ២០១៥ កន្លងទៅ គឺសម្តេចជាអ្នកទាមទារឲ្យ ធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះបញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ សម្ដេចតេជោបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬក៏ខុសនេះ ខុសនោះបន្តទៀត។  …

ប្រសាសន៍ និងការអធិប្បាយតាមហ្វេសប៊ុក ស្តីពី ទស្សនកិច្ចខេត្ត ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាម (ថ្ងៃទី ២៣ ដល់ ២៧ សីហា ២០១៦)

សម្ដេច​តេ​ជោ អញ្ជើញធ្វើដំណើរត្រឡប់មកភ្នំពេញវិញ, ថ្ងៃទី ២៧ សីហា ២០១៦ បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៩០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះ ខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេស កុមារ និងយុវជនដែលជាសិស្សានុសិស្ស ដែលបានទទួលខ្ញុំព្រះករុណាខ្ញុំ ដ៏រាក់​ទាក់ បង្ហាញពីក្តីស្រឡាញ់រាប់អាន និងជឿទុកចិត្តមកលើការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ។ ហត់នឿយ​កាយ​តែ​​សប្បាយ​ចិត្ត ពិតជាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ៕ សម្ដេច​តេជោ​ អញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង, សៀមរាប, ថ្ងៃទី ២៧ សីហា ២០១៦ រសៀលថ្ងៃទី ២៧ សីហា ក្នុងពេលធ្វើដំណើរពីខេត្តឧត្តរមានជ័យមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៅ សាលាប​ឋម​សិក្សា​មោង ស្ថិត​ក្នុងភូមិមោង ឃុំមោង…

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប Comment របស់ជនជាតិវៀតណាម៖ «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម»

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែសីហានេះ បង្ហោះសារឆ្លើយតបភ្លាមៗ ទៅនឹង Comment របស់បុរសជនជាតិវៀតណាមម្នាក់ ដោយសម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា​ ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំឲ្យរំខានដល់ខ្ញុំតទៅទៀត»។   ខាងក្រោមនេះសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន​ សែន ឆ្លើយតបសារជនជាតិវៀតណាម លោក Nguyen Van Tai នៅលើ Facebook: ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។ ដោយសារតែខ្ញុំមិនមែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាការប្រសើរហើយ ប្រសិនបើលោកយល់ថា សមុទ្រចិនភាគខាងត្បូង មិនគួរត្រូវបានទាក់ទាញកម្ពុជា និងឡាវឲ្យចូលពាក់ព័ន្ធដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាម យ៉ាងណានោះគឺជាសិទ្ឋិសម្រេច របស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាម ឬផ្លូវសន្តិភាពគឺជាសិទ្ឋិរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការសន្យារបស់លោក​ ដែលថាមិនពាក់ព័ន្ឋឡាវ…