សម្តេចតេជោ ហ៊ុន​ សែន ជូនពរកីឡាករ និងប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅផ្ទះវិញ​ប្រកប​ដោយ​សុវត្ថិភាព ក្រោយ​បញ្ចប់​បុណ្យអុំទូក

​FN ៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជូនពរដល់កីឡាករ និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រ Facebook ថា «ក្រោយថ្ងៃបញ្ចប់នៃពិធីបុណ្យនេះ សូមកីឡាករអុំទូកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅកាន់តាមបណ្តាខេត្តនានាវិញ សូមមានសុខសុវត្តិភាព និងសំណាងល្អគ្រប់ៗគ្នា»។ បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់នៅថ្ងៃនេះហើយ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដង្ហែព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាថ្ងៃចុងបញ្ចប់។ សម្តេចចាត់ទុកថា «ពិធីបុណ្យអុំទូកដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវភាពសប្បាយរីក រាយក្រៃលែងដល់បងប្អូន​ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី​នៃផ្ទៃប្រទេស»។ សម្តេចបញ្ជាក់បន្ថែមថា…

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកម្តងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរបរទេស នៅអំឡុងបុណ្យអុំទូក

FN ៖ ទន្ទឹមនឹងកម្ពុជាចាប់ផ្តើមរៀបចំជាថ្មី នូវព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកម្តងទៀត ឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសថា «អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា»។ ជាមួយគ្នានេះ នៅអំឡុងបុណ្យអុំទូក ៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ និងក្រុមហ៊ុនរថយន្តក្រុង ក៏ដូចជារថយន្តតាក់ស៊ីនានា បើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៦នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា…

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលជូន វិញ្ញាណក្ខន្ធកូនប្រុស «ហ៊ុន កំសត់» ទាំងអារម្មណ៍ក្តុកក្តួល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុ​ន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។ ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។…