សម្តេចតេជោ ហ៊ុន សែន តាមរយៈ Fresh News ផ្ញើទៅកាន់វិទ្យុអាស៊ីសេរីថា «សម្លេងបែកធ្លាយនោះជាសម្លេងពិត១០០%របស់ខ្ញុំ»

FN ៖ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលមានបំណងសុំការអត្ថាធិប្បាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការ បែកធ្លាយសារសម្លេងសន្ទនា។ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ដល់អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងទៅកាន់វិទ្យុអាស៊ីសេរីថា សម្លេងដែលបែកធ្លាយ និងខ្លឹមសារនៃកិច្ចសន្ទនាពិត១០០ភាគរយ របស់សម្តេច មិនមានការកាត់តក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណៈមតិជ្រាប។ សម្តេចបានបន្តថា សម្តេចទទួលស្គាល់សម្លេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួលលោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ញើទៅកាន់អាស៊ីសេរីថា នោះជាសម្លេងពិត នឹងខ្លឹមសារ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជូនសាធារណៈមតិជ្រាប។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការ ណែនាំរបស់ខ្ញុំ…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំទទួលស្គាល់នូវសម្លេង និងខ្លឹមសារដែលខ្ញុំបាននិយាយជាមួយឯកឧត្តម កឹម សុខា»

FN ៖ ដោយមិនទុកយូរក្រោយពីបែកធ្លាយសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News នៅយប់ថ្ងៃសៅរ៍នេះថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។ សម្តេចនាយករដ្ឋមន្រ្តីតាមរយៈហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ដើម្បីឆ្លើយនឹងទទួល ស្គាល់សម្លេងសន្ទនាបែកធ្លាយ ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម…