ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតបារាំង ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា

FN៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បន្ទាប់ពីការចូលកាន់តំណែងនៅកម្ពុជាចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១មក។ ក្នុងជំនួបនេះ នាដើមសប្ដាហ៍កន្លងទៅនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ក្នុងនាមប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ ការបង្រួបបង្រួមជាតិកម្ពុជាតាមរយៈតួនាទីជាសហប្រធានសន្និសីទទីក្រុងប៉ារីស, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា, ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា, ការអភិវឌ្ឍន៍វិស័យច្បាប់ រួមទាំងថវិកាសម្រាប់តុលាការកាត់ទោសខ្មែរក្រហម, ការជួយដល់ដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, ការផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចខិតខំប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងជាច្រើនទាំងកម្រិតរដ្ឋាភិបាល និងកម្រិតក្រសួងការពារជាតិ ហើយតាមរយៈមូលដ្ឋានទាំងនេះ សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ…

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ប្រចាំនៅកម្ពុជា

FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានធ្វើការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើកសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព ជើងគោក នៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឲ្យកាន់តែសកម្ម និងរឹងមាំ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាង២១០០នាក់

FN៖ បន្ទាប់ពីចំណាយពេលហោះអស់រយៈពេលជាង១០ម៉ោង នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សូរិច ប្រទេសស្វីស ប្រកបដោយសុខសុវត្ថិភាពហើយ។ វត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងហ្សូរិច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស, តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងតំណាងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីអញ្ជើញដល់ក្រុងហ្សូរិច នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១០៖៣០នាទីយប់ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ មកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ជាង២១០០នាក់ អស់រយៈពេលប្រមាណ២ម៉ោង។ ការឆ្លៀតជួបសំណេះសំណាលរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការបង្ហាញឱ្យឃើញនូវការនឹករលឹក និងស្មារតីនៃការយកចិត្តទុកដាក់ គិតគូរ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់។ ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលជាមួយខ្មែរនៅអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបានចូលរួមសំណេះសំណាល…