សេចក្តីដកស្រង់ប្រសាសន៍ ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី

សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ! ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, ​កង្វះទំនួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាស្រ្ត ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំ​មាន​ឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេច​ធ្វើ​​វិ​សោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុស​ត្រូវ ក្នុងឋានៈ​ជាអ្នក​តំ​ណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះ​មហាក្សត្រ​ដឹក​នាំ​ការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេល​ខ្លួន​ឯង​ចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹង​និយាយ​គ្នាឲ្យ​ច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់​ឲ្យច្បាស់ ហើយនិយាយ​ឲ្យ​ត្រូវ។ សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគ​តិចជា​មនុស្ស​តែ​ម្នាក់ ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)​ខ្ញុំប្រ​កាស​នៅ​ទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ?…

សម្តេចតេជោ ហ៊ុន សែន​ ទម្លាយសារឆ្លងឆ្លើយរវាង​ លោក កឹម សុខា និងសម្តេច ពាក់ព័ន្ធនឹងការតែងតាំងប្រធានក្រុមមតិភាគតិច

FN ៖ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសារខ្លីមួយ ដែលសម្តេចតេជោ និង លោក កឹម សុខា បានឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការតែងតាំង លោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ នៅក្នុងសាឆ្លើយឆ្លងនោះ សម្តេចតេជោ ហ៊ុន សែ​ន បានផ្ញើសារទៅ លោក កឹម សុខា នៅវេលាម៉ោង៧៖៣៤នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ចំណែក លោក កឹម សុខា បានតបមកសម្តេចតេជោ ហ៊ុន សែន វិញ នៅម៉ោង៧៖៥៧នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដដែលនេះ ពោលគឺមុនកិច្ចប្រជុំសភាចាប់ផ្តើម។ សាររបស់សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅលេងកំសាន្ត នៅខេត្តព្រះសីហនុ, ឆ្លៀតចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល

FN ៖ នៅក្នុងឱកាសចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ អញ្ជើញទៅលេងកំសាន្តនៅ ខេត្តព្រះសីហនុ ហើយនៅក្នុងដំណើរតាមផ្លូវ សម្តេចទាំងពីរបានអញ្ជើញ ចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ស្ថិតនៅមិនឆ្ងាយពីកន្លែង គោរពបូជាលោកយាយម៉ៅ។ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗបានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយ នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែងនឹកស្រម័យទៅដល់ពេលវេលាដែលប្រទេសយើងមានសង្គ្រាម។ ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែអ្វីដែលលំបាកជាងទៀតគឺការវាយប្រហារដោយ ប្រដាប់អាវុធទៅលើរថយន្ត រថភ្លើង កាណូត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលធ្វើឱ្យប្រជាជនយើងស្លាប់ និងរបួសយ៉ាងច្រើន។ ថ្ងៃនេះខ្ញុំមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ដែលនៅមិនឆ្ងាយពីកន្លែងគោរពបូជាលោកយាយម៉ៅ។ តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី…