សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡា ASEAN Para Games និង អាស៊ីអាគ្នេយ៍ហ្គេម

[ចាប់ផ្តើមសេចក្តីអធិប្បាយ] សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី អ្នកនាង កញ្ញា! ស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe កាលពី ៤ ថ្ងៃ កន្លងទៅនេះ យើងទាំងអស់គ្នាបានដឹងហើយ នូវការរន្ធត់ ដែលបានកើតឡើងនៅឯប្រទេសជប៉ុន នោះគឺការធ្វើឃាតពីសំណាក់ជនទុច្ចរិត ចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី/អ្នកដឹកនាំជប៉ុន ឯកឧត្តម Shinzo Abe បានប្តេជ្ញាយ៉ាងខ្លាំងជាមួយនឹងការពង្រឹងទំនាក់ទំនង ចំពោះបណ្តាប្រទេសអាស៊ានរបស់យើង ចំពោះបណ្តាប្រទេសមេគង្គ ក៏ដូចជា បណ្តារដ្ឋនីមួយៗនៅក្នុងក្របខណ្ឌអាស៊ាន រាប់ទាំងកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមមរណទុក្ខ និងការជូនដំណើរចុងក្រោយ ចំពោះឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ ខ្ញុំសូមអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ងើបឈរឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះ ឯកឧត្តម Shinzo Abe សូមអញ្ជើញ! សូមអរគុណ! សូមសម្រួលឥរិយាបថ។…

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានជិត៤ពាន់លានដុល្លារ កើនឡើង១៤.៥% នៅ៥ខែឆ្នាំ២០២២

FN ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ នៅរយៈពេល៥ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។ របាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ទំហំពាណិជ្ជកម្មទ្វេភាគីរយៈពេល៥ខែ ឆ្នាំ២០២២ រវាងកម្ពុជា-ថៃ មានទឹកប្រាក់ ៣.៨៤ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣.៣៥ប៊ីលានដុល្លារ»។ ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។ សម្រាប់ខែឧសភាឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប ៩២៣.២លានដុល្លារ កើនឡើង ២៤.៥ភាគរយ បើធៀបនឹងខែមេសាមានទឹកប្រាក់ ៧៤១.៥លានដុល្លារអាមេរិក។…

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ សិនហ្សូ ដោយសារការបាញ់ប្រហារ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ ដោយសារការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ក្នុងលិខិតរំលែកទុក្ខផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួង របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។ ឯកឧត្តម អា បេ…