ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបញ្ចុះសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមទម្លាប់របស់សម្តេចការធ្វើបុណ្យតែងយកថ្ងៃខ្នើត មិនយករនោជនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា អាគមផ្សំអាយុ ដូច្នេះការធ្វើបុណ្យនៅថ្ងៃខ្នើត ជាថ្ងៃដែលព្រះចន្ទរះឡើង។ * សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យទីអារាមនានា ចងក្រងជាសៀវភៅស្តីពីប្រវត្តិវត្តនីមួយៗ ដើម្បីបានជាឯកសារសម្រាប់ប្រជាពុទ្ធបរិស័ទ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាចអស់ទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍន៍ និងរីកចម្រើនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំកសាងឡើងវិញនូវទីអារាម។ * សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីពិសារបាយសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។ ពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នាពេលនេះបានធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។ សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០​ គឺជាសមា​មស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំង​បានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីពិសាបាយសាមគ្គី ជួបជុំ និងទទួលភារកិច្ចថ្មី សមាគមខ្មែរ-ចិន

រយៈពេល ២៧ ឆ្នាំ នៃការកកើតសមាគមខ្មែរ-ចិន នៅកម្ពុជា ថ្ងៃនេះ ខ្ញុំនឹងភរិយា ពិតជាមានកិត្តិយស ដែលបានមកចូលរួមជួបជុំធ្វើការសំណេះសំណាល និងទទួល ទាន​អាហារមិត្តភាព ជាមួយនឹងសមាគមខ្មែរ-ចិន ព្រមពេលដែលលោកឧកញ៉ា ពង្ស ខៀវសែ បានទទួល ភារកិច្ចជាប្រធាន នៃសមាគមខ្មែរ-ចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយក​ឱកាស​នេះ សំដែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងលោកជំទាវ ចំពោះអស់លោក លោក​ស្រី ដែលបានអញ្ជើញមកពីបណ្តាខេត្ត និងអញ្ជើញមកពីកន្លែងដទៃទៀត ដូចជា៖ តំបន់ម៉ាកាវ ហុងកុង ឬ​ក៏តៃប៉ិជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយបានស្តាប់នូវរបាយការណ៍របស់លោកឧកញ៉ា ពង្ស ខៀវ​សែ ទាក់ទិនជាមួយនឹងការកកើតឡើង តាំងពីឆ្នាំ ១៩៩០ ដែលសមាគមនេះបានចាប់ផ្តើម ដែល​មក​ដល់​ពេលនេះ ចាត់ទុកថា ២៧ ឆ្នាំ នៃកំណើតសមាគមខ្មែរ-ចិន នៅកម្ពុជា។ សមាគម និងត្រកូលចិន រួមចំណែកកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ចំណុចនេះ បានបង្ហាញឲ្យឃើញអំពីភាពបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូត​ដល់​​ចប់។ ឆ្នាំ ១៩៩០ មិនទាន់មានកិច្ចព្រមព្រៀងប៉ារីសទេ។…