ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០១៧

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អន្តរជាតិកម្ពុជា២០១៧។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារអ៉ិនធើខន ដោយមានការចូលរួមពីក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធនានា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានហៅសម្តេចតេជោ ហ៊ុន សែន ថា ជាបុគ្គលអស្ចារ្យជាងគេនៅកម្ពុជា ក្នុងការធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន ដោយចាប់ផ្តើមចេញពីការញាំញីដោយភ្លើងសង្រ្គាម។ * សម្តេចតេជោ ហ៊ុន សែន រំពឹងថា កិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការជំរុញទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាបម្រែបម្រួលទាំងផ្នែកសេដ្ឋកិច្ច និងស្ថានភាពនយោបាយការចាកចេញរបស់ អង់គ្លេសពីសហគមន៍ និងបញ្ហាដទៃទៀតយ៉ាងណាក្តី ក៏កម្ពុជា រំពឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។ * សម្តេចតេជោ…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទលើកទី ៩ ស្ដីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០១៧

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ] កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេស​ដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជា​នេះ យើងជួប​ការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់​មួយក្នុង​ចំ​ណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយ​ចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅ​មុខ​ផង។ ខ្ញុំក៏មិនយល់ត្រង់​គេ​ថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយ​ទៅ​ណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបាន​លើក​ឡើង​ ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់​នេះថែម​ទៀត។ [បញ្ចប់សេចក្ដីអធិប្បាយ] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់…

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន​ ជាមួយ​លេខាធិការ​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​​របស់​សហ​ព័​ន្ឋ​​រុ​ស្ស៊ី ផ្តោត​លើបញ្ហា​ភេរវកម្ម

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nikolai Platonovich Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សហ​ព័​ន្ឋ​រុ​ស្ស៊ី ចូលជួបពិភាក្សាការងារ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបព្រឹកនេះ បានផ្តោតសំខាន់លើការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី និងបញ្ហាភេរវកម្ម។ ក្នុងជំនួបនោះ លោក នីកូឡាយ បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាការងារមួយចំនួន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ រួមទាំងវិស័យសន្តិសុខ ដោយមានការផ្លាស់ប្តូរយោបល់ មួយចំនួនពាក់ព័ន្ធនឹង បញ្ហាតំបន់និងបញ្ហាអន្តរជាតិ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយនេះគឺជាកិច្ចអាទិភាព មិនត្រឹមតែរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីនោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលថាតើកម្ពុជានិងរុស្ស៊ី គួរធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងណា ដើម្បីរកវិធីជំរុញក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម ឲ្យមានប្រសិទ្ធិភាព។ តាមការគូសបញ្ជាក់របស់ លោក កៅ គឹមហួន បានឱ្យដឹងថា…