Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី  ស្តីពី«ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ”

ឯកឧត្តម លី ប៉ោទុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី; ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសទំាងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាបូអាវ សម្រាប់អាស៊ី ក្រោមប្រធានបទ «ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាល    កិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ។ ខ្ញុំក៏សូមអបអរសាទរចំពោះ   ខួបគម្រប់ ២០ ឆ្នាំនៃ​ការបង្កើតវេទិកា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ  កិច្ចសហប្រតិបត្តិការនយោ​បាយ សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបរិស្ថាន ។ បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណសកល និងការអភិវឌ្ឍជារួម ។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្ត​របស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ និងតួនាទីឈាន​មុខក្នុងការផ្តល់នូវថ្នាំពេទ្យ…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការពន្យល់មូលហេតុដែលមិនអាចផ្ដល់ ៣០ ម៉ឺនរៀល ជូនបងប្អូនប្រជាពលរដ្ឋ

ជូនបងប្អូនជនរួមជាតិដែលរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងក្រុងតាខ្មៅនៃខេត្តកណ្តាល កន្លងទៅខ្ញុំពិតជាបានប្រកាសអំពីគោលនយោបាយសម្រាប់ការជួយឧបត្ថម្ភជូនបងប្អូនដែលទទួលមរណភាពដោយសារកូវីដ-១៩​ ការកើតកូវីដ-១៩ ការធ្វើចត្តាឡីស័កដោយសារកូវីដ-១៩ ។ ប៉ុន្តែបន្ទាប់ពីការបិទនៅកន្លែងតូចតាច យើងបែរជាបិទរាជធានីទាំងមូល បូកជាមួយទីក្រុងមួយរបស់ខេត្តកណ្តាល ដូច្នេះការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា ៣០ ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន។ សុំបងប្អូនយោគយល់អធ្យាស្រ័យអ្វីដែលជាការចាំបាច់នៅពេលនេះគឺការរស់។ ខ្ញុំឲ្យបង្វិលត្រឡប់ដើម្បីផ្គត់ផ្គង់ជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ជាទឹកស៊ីអីុវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។​ ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាម​ហ្វេសប៊ុកក៏ដូចជាតវ៉ាជាមួយក្រុមអ្នកចែកជំនួយ ខ្ញុំសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាករបស់រដ្ឋាភិបាលដែលមិនអាចផ្តល់ប្រាក់ ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ ឬម្នាក់ ជូនបងប្អូនបានតទៅទៀតទេ ប៉ុន្តែ យើងខិតខំជំនួសវិញដោយមិនឲ្យបងប្អូនដាច់បាយតាមរយៈការផ្គត់ផ្គង់អង្ករ តាមរយៈការផ្តល់ជាមី ជាត្រីខកំប៉ុង ជាទឹកត្រី ជាទឹកស៊ីអុីវ​ ជំនួសវិញ។ សូមបងប្អូនមេត្តាយោគយល់ ៣០ ​ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបម្រាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងពុំមានជម្រើសណាក្រៅតែពីចែកជូនសម្រាប់អ្នកដែលព្រមទទួលតែប៉ុណ្ណោះ។ ខ្ញុំបានទទួលព័ត៌មានដោយមានការគ្រប់គ្រងថា បងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ។ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំក៏សុំស្នើឲ្យអ្នកផ្នែកផ្តល់ជំនួយទាំងនោះដកថយចេញពីតំបន់នោះ ទៅចែកជូនប្រជាជននៅតំបន់ផ្សេងដែលគេត្រូវការ។​ យើងមិនអាចប្រកែកពន្យល់ជូនប្រជាពលរដ្ឋរបស់យើងបានទេនៅតំបន់ ដែលប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ ១ ម៉ឺន…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត

ខ្ញុំព្រះករុណាខ្ញុំ សុំផ្ញើជូនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូន ដែលរស់នៅទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវមានការចាំបាច់ដើម្បីនឹងផ្ញើសារសម្លេងជូនបងប្អូនបន្ថែមទៀត បន្ទាប់ពីការ បិទនូវទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល យើងបានសង្កេតឃើញថា ចរាចរណ៍មនុស្សនៅតែ បន្តមានតទៅទៀត ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់ សាជាថ្មីម្តងទៀត សម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ ក្នុងរយៈពេល ១៤ ថ្ងៃ។ ករណីនេះគឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រនូវការលំបាកក្នុងរយៈពេលដែលប្រទេសជាតិរបស់យើងជួបការលំបាក។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ជូនថា ប្រសិនបើ ១៤ ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍ មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំ នឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ អាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់។ ប្រសិនបើគ្មានកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ហើយប្រសិនបើគ្មានការអនុវត្តដ៏ម៉ឹងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទេនោះ នឹងយើងមិនអាចទទួលជោគជ័យបានទេ។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់…