​រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងកសិកម្ម ចូលរួមត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ នៅប៉ុស្តិ៍ពិនិត្យមាត់ច្រកនាំចេញ នំាចូល !

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀត ក្រោមឱវាទក្រសួង រួមមាន កសិកម្ម ជលផល និងបសុព្យាបាល ដើម្បីចូលរួមត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ តាមសមត្ថកិច្ចរៀងៗខ្លួន នៅតាមប៉ុស្តិ៍ត្រួតពិនិត្យមាត់ច្រកនាំចេញ នាំចូលបន្ថែមទៀត ដោយសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប៉ុន្តែក្រោមច្រកចេញចូលតែមួយ និងជៀសវាង ច្រកច្រើន និងយឺតយ៉ាវ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ នៅក្រសួងមហាផ្ទៃ នារសៀលថ្ងៃនេះ

FN ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ​បិទបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។ សន្និបាតនេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានបើកឡើងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំ រួមគ្នាក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម គេចផុតពីមហិច្ឆតាប៉ុនប៉ងបង្កភាពចលាចលពី ជនអគតិមួយចំនួន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានគ្រឿងញៀនប្រមាណ១៩៤គីឡូក្រាមត្រូវបានដកហូត ខណៈជនល្មើសជាង ១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…

រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល

FN ៖ ខណៈដែលប្រទេសឡាវ មិនមានកំពង់ផែ ដើម្បីដឹកទំនិញតាមសមុទ្រនោះ កម្ពុជាបានសម្រេចបើកផ្លូវឱ្យមិត្តជិត ខាងមួយនេះ ប្រើប្រាស់កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល។ ការបើកផ្លូវឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោកកម្ពុជានេះ ត្រូវបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈជួបពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាពកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ ប្រធានរដ្ឋឡាវ និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស នៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជា ឱ្យកាន់តែរីកចំរើន»។ ភាគីទាំងពី ក៏បង្ហាញអំពីភាពរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ…