
FN ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូលហេតុយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើទូរទស្សន៍ជាតិកម្ពុជា (ទទក) និង Page Facebook «អ្នកនាំពាក្យ គ.ជ.ប» ខណៈឃុំ-សង្កាត់ ដែលត្រូវបានផ្សាយរយៈពេល២ថ្ងៃមកនេះ ទើបតែបាន ៦១៩ឃុំ-សង្កាត់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។
សេចក្ដីជូនដំណឹងរបស់គ.ជ.ប បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវ ក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារបញ្ហា៣សំខាន់ក្នុងនោះ រួមមាន៖
១៖ ការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់ មកកាន់ គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ
២៖ រូបភាពកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) មានភាពមិនច្បាស់លាស់
៣៖ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោត ក៏មិនមានភាពបំពេញពេញលេញទៀត។
ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ផ្ដើមពីម៉ោង ៨៖៣០នាទីយប់ ដល់ម៉ោង ១២៖៤០នាទី រំលងអធ្រាត្រ ផ្សាយបានចំនួន ៣៥៣ឃុំ-សង្កាត់។ ដោយឡែក នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ទូរទស្សន៍ជាតិកម្ពុជា ក៏បានបន្តផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតនេះជាបន្តទៀត ដោយចាប់ផ្ដើមពីម៉ោង ១១៖០០ព្រឹក ដល់ម៉ោង ១៖០០រសៀល ផ្សាយបានចំនួន ២៦៦ឃុំ-សង្កាត់។ សរុបការផ្សាយលទ្ធផលបឋម ដែលជាការជូនព័ត៌មាន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...Read More

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា រាល់បណ្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ដែលបានចេញនៅយប់មិញនោះ ត្រូវធ្វើតាមនីតិវិធីច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះបើការជំទាស់ខុសទៅនឹងច្បាប់ អាចប្រឈមនឹងការដាក់ទោសទណ្ឌថែមទៀតផង។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនទទួលស្គាល់ ក៏ដូចជាការ Comment រិះគន់ ជំទាស់តវ៉ា មិនទទួលស្គាល់នឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ លើបណ្ដាញសង្គម Facebook ជាហូរហែ។
បើតាមស្ថាប័នអព្យាក្រឹតមួយនេះ ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនេះ គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹងតវ៉ាទៅនឹងលទ្ធផលនេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។
លោកថា ប្រសិនបើជាការតវ៉ាខុសពីនីតិវិធី នោះជាការអនុវត្តខុសឆ្គងទៅនឹងច្បាប់បោះឆ្នោតហើយ ដែលប្រការនេះ តម្រូវឲ្យ គ.ជ.ប ធ្វើការពិនិត្យ និងពិចារណាអំពីស្ថានភាពទោសនៃទង្វើនោះ តើត្រូវចាត់វិធានការយ៉ាងណា? ព្រោះគ្រប់ប្រជាពលរដ្ឋទាំងអស់ ត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ សូម្បីតែ គ.ជ.ប ក៏ត្រូវអនុវត្តតាមច្បាប់ដែរ។
លោក ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ការបញ្ចេញយោបល់របស់ពួកគាត់ គ្រាន់តែជាមតិភាគតិច ឬយោបល់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែបើគាត់ធ្វើសកម្មភាពអ្វីដែលប៉ះពាល់ដល់តួនាទី ឬផ្ទុយពីនីតិវិធីរបស់ គ.ជ.ប ប៉ះពាល់ដល់សេចក្ដីសម្រេចចិត្តរបស់ប្រជាពលរដ្ឋនោះ គ.ជ.ប នឹងចាត់វិធានការទៅតាមស្ថានភាពជាក់ស្ដែង»។
មួយទៀតសោត នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះដែរ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលបង្កសកម្មភាពមិនគប្បី...Read More

FN ៖ អង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃអំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ២០១៧នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។ អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។
លោក Agung Laksono អនុប្រធាន CAPDI និងអតីតប្រធានសភាសាធារណរដ្ឋឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានធ្វើទស្សនកិច្ចនៅការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដោយមើលឃើញថា ប្រជាពលរដ្ឋពិតជាបានចេញមកបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងសម្ងាត់ជាក់ប្រាដកមែន។ តំណាងអង្គការ CAPDI រូបនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើន ចាប់តាំងពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញ បន្ទាប់ពីដំណាក់កាលអន្តរកាល នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
រីឯលោក Vijay Jolly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍របស់ ICAPP បានចុះសង្កេតការណ៍បោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតផ្សេងៗ ក្នុងនោះក្រុមការងាររបស់លោក មានចំណាប់អារម្មណ៍ចំពោះអត្រារបស់អ្នកចូលរួមបោះឆ្នោត ថាប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងអាចទុកចិត្តបាន។ អង្គការ ICAPP មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញការងារដ៏ធំធេង ក្នុងការធានាសុវត្ថិភាព និងសន្តិសុខជូនអ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិលជាដើម។
ដោយឡែកសម្រាប់លោក Andres Pastrana ប្រធានអង្គការ CDI និងជាអតីតប្រធានាធិបតីប្រទេសគូឡំប៊ី...Read More

FN ៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
* សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖
១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54
២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0
៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48
៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43
៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18
៦៖ ព្រះវិហារ សរុប៥១ឃុំ-សង្កាត់៖ CPP 45 CNRP 6
៧៖ សៀមរាប សរុប១០០ឃុំ-សង្កាត់៖ CPP 44 CNRP 56
៨៖ ស្វាយរៀង សរុប៨០ឃុំ-សង្កាត់៖ CPP 73 CNRP 7
៩៖ ក្រចេះ សរុប៤៧ឃុំ-សង្កាត់៖ CPP 38 CNRP 9
១០៖ បន្ទាយមានជ័យ...Read More

FN ៖ លទ្ធផលបឋមដែលទទួលបានពីតាមបណ្តាខេត្តនានាៗបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយគ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
មន្រ្តី គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង៧,៨លាននាក់ ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ មិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចទាំងអស់ដែលយាមតាមការិយាល័យ បោះឆ្នោតនីមួយៗ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយ។
ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង៕
...
Read More
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គ.ជ.ប ក៏នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីបូកសរុបលទ្ធផលនៃសកម្មភាព ក្នុងការបោះឆ្នោតផងដែរ។
ការប្រកាសនេះ នឹងធ្វើឡើងតាមរយៈវិទ្យុជាតិ ទូរទស្សន៍ជាតិ វេបសាយរបស់ គ.ជ.ប និងទំព័រ Facebook របស់អ្នកនាំពាក្យគជប។
គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ នៅទូទាំងប្រទេស៕
...
Read More
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News ឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះថា គ.ជ.ប បានប្រទះឃើញបញ្ហាមួយចំនួនដែលកើតឡើង បន្ទាប់ពីរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ រយៈពេលកន្លះថ្ងៃនេះ ប៉ុន្តែទោះជាយ៉ាងណា បញ្ហាទាំងនោះ មិនទាន់ជាអ្វីធ្ងន់ធ្ងរនៅឡើយទេ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពមិនប្រក្រតី យើងបានរកឃើញខ្លះដែរ ដូចជាពលរដ្ឋខ្មែរគាត់មានការច្រឡំការិយាល័យបោះឆ្នោត ករណីឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ យកទៅធ្វើការបញ្ជាក់យកទៅបោះឆ្នោតក៏គាត់មានការច្រឡំខ្លះ ហើយមានកន្លែងខ្លះ ក៏មានប្រជ្រៀតគ្នា បណ្តាលឱ្យខ្យល់គ ហើយក៏មានករណីប្រើប្រាស់ប្រដាប់ថតរូប នៅក្នុងការិយាល័យបោះឆ្នោត ថតក្នុងបន្ទប់សម្ងាត់ហើយផ្សព្វផ្សាយចេញ ហើយមានគណបក្សមួយនោះ គាត់បានឃោសនាតាម TV Facebook»។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា៕
...
Read More
FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនានេះ បានចេញសេចក្ដីអំពាវនាវជាបន្ទាន់មួយ ដោយហាមមិនឲ្យអ្នកបោះឆ្នោត ថតយករូបភាពសន្លឹងឆ្នោត ដែលបានគូសធិចរួចហើយ ទៅបង្ហោះលើបណ្ដាញសង្គម Fecebook ព្រោះសកម្មភាពនេះ ផ្ទុយទៅនឹងច្បាប់បោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ថា ឃុំ-សង្កាត់នីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ដោយប្រជាពលរដ្ឋនៃឃុំ-សង្កាត់របស់ខ្លួន តាមការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំបន្ថែមភ្លាមៗអំពីការសម្រួលដល់ ការបោះឆ្នោតជូនពលរដ្ឋ ដោយ គ.ជ.ប អនុញ្ញាតឲ្យបន្តការស្នើសុំ និងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» (ឯ.អ) នៅថ្ងៃនេះ ថែមទៀត តែត្រូវបញ្ឈប់យ៉ាងយូរត្រឹមម៉ោង២៖៣០នាទីនារសៀលថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកំហិត។
សេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួនដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។
...
Read More
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះថា គិតត្រឹមវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយហើយ ដែលបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន។
លោកបានបញ្ជាក់ថា គិតត្រឹមម៉ោងដដែលនេះ ការបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ មិនមានបញ្ហាធ្ងន់ធ្ងរកើតឡើងនោះទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ៕
...
Read More
FN ៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញលិខិតព្រមានមួយដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពឃោសនា និងវាយប្រហារគណបក្សនយោបាយផ្សេង តាមប្រព័ន្ធអនឡាញនៅថ្ងៃហាមឃាត់ គឺមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។
នៅក្នុងលិខិតព្រមាននេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា «គ.ជ.ប បានសង្កេតឃើញថា នៅថ្ងៃហាមឃាត់ នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រើប្រាស់ប្រព័ន្ធអនឡាញ ធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀត។ សកម្មភាពនេះ ជាការរំលោភច្បាប់ទាំងស្រុង ព្រោះថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត»។
លោក ស៊ិក ប៊ុនហុក បានប្រាប់លោក ខឹម វាសនា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយឃោសនាដែលផ្ទុយពីច្បាប់បោះឆ្នោត បើពុំដូច្នោះទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានស្ថានីយវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បឋម ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ។
ការផ្សាយនេះនឹងគ្រប់ដណ្តប់ទៅទូទាំងផ្ទៃប្រទេសតែម្តង។ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ ក៏នឹងផ្សាយតាមទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។
បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕
...
Read More ទៅមុខថយក្រោយ